តើការនៅម្នាក់ឯងផ្ដល់ប្រយោជន៍អ្វីខ្លះដល់អ្នក?
មានមនុស្សជាច្រើនព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីជៀសវាងពីការនៅឯកោ។ ប៉ុន្តែ មានពេលខ្លះយើងមិនអាចគេចបានទេ។ យើងត្រូវនៅឯកានិងចំណាយពេលជាច្រើនជាមួយខ្លួនឯង។ ប្រសិនជាអ្នកមានអារម្មណ៍ថាឯកា អ្នកអាចសាកល្បងនូវចំណុចទាំងនេះបាន៖
១) អាចមានសកម្មភាពច្រើន៖ អ្នកមានពេលពេលជាច្រើនសម្រាប់ធ្វើលំហាត់ប្រាណ។ អ្នកអាចសាកល្បងធ្វើអ្វីថ្មីដែលអ្នកមិនធ្លាប់ធ្វើពីមុនមក។ ការហាត់ប្រាណដូចជាការរត់ឬយូហ្គាអាចផ្លាស់ប្តូរទស្សនៈរបស់អ្នកអំពីពិភពលោកនេះបាន។
២) អ្នកអាចធ្វើការងារស្ម័គ្រចិត្ត៖ ការធ្វើការងារស្ម័គ្រចិត្តគឺជាឧកាសមួយដែលអ្នកអាចផ្សារភ្ជាប់ជាមួយមនុស្សដទៃដែលមានចំណង់ចំណូលចិត្តដូចអ្នក។ អ្នកមិនត្រឹមតែអាចកាន់បន្ថយនូវគំនិតអវិជ្ជមាន ថែមទាំងអ្នកផ្លាស់ប្តូរសង្គមឬពិភពលោកទៀតផង។
៣) ជួបមនុស្សថ្មី៖ ប្រសិនអ្នកជាមនុស្សដែលចូលចិត្តរាប់អានមនុស្សថ្មី អ្នកនឹងរកឃើញថាការជួបមនុស្សថ្មីអាចនាំយកនូវអត្ថប្រយោជន៍ជាច្រើនក្រោយពេលដែលអ្នកស្គាល់ពួកគេ។
៤) មានពេលសម្រាប់ខ្លួនឯង៖ អ្នកមានពេលជាច្រើនសម្រាប់ស្វែងយល់ខ្លួនឯង។ ដូច្នេះហើយអ្នកអាចយល់ឬដឹងតើអ្វីដែលអាចធ្វើឲអ្នកសប្បាយចិត្តបាន៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.lifehack.org