ហេតុផលទាំងនេះហើយដែលមនុស្សអស់ចិត្តនឹងទទួលយកសេចក្ដីស្រលាញ់សារជាថ្មី
ក្នុងឆាកជីវិតមានពេលខ្លះអ្នកមានអារម្មណ៍ថាទំនាក់ទំនងលែងមានទៀតហើយហើយអ្នកនៅតែព្យាយាមកុហកខ្លួនឯងថាអ្នកទាំងពីរនៅមានអារម្មណ៍នឹងគ្នា។ វាក៏មិនខុសទេប្រសិនជាអ្នកលែងចង់នៅជាមួយម្នាក់នោះតទៅទៀត។
១) មិនស្មោះត្រង់៖ ទំនាក់ទំនងស្នេហាទាមទារឲអ្នកទាំងពីរមានភាពស្មោះត្រង់១០០ភាគរយទៅកាន់គ្នាទៅវិញទៅមក។ អ្នកទាំងពីរមិនត្រូវរកលេសក្នុងការលាក់បាំងអ្វីនោះទេ ពីព្រោះថាពេលអ្នកស្ថិតនៅក្នុងទំនាក់ទំនង អ្នកទាំងពីរប្រៀបបានដូចជាក្រុមមួយអញ្ចឹង។
២) មិនអាចបោះបង់អតីតកាល៖ ហេតុផលមួយក្នុងចំណោមហេតុផលដែលទំនាក់ទំនងមិនអាចដំណើរកាលគឺក្នុងចំណោមអ្នកទាំងពីរមានម្នាក់នៅមិនទាន់បោះបង់អតីតកាលនៅឡើង។
៣) គ្មានការចាប់អារម្មណ៍៖ ហេតុផលដ៏ធំមួយទៀតដែលដៃគូរបស់អ្នកឈប់ស្រឡាញ់អ្នកគឺការខ្វះការចាប់អារម្មណ៍របស់អ្នកទៅកាន់ពួកគេ។ អ្នកទាំងពីរមិនសូវមានអ្វីនិយាយរកគ្នាដូចមុន។
៤) មិនសុវត្ថិភាព៖ ហេតុផលមួយទៀតគឺពួកគេមានអារម្មណ៍មិនសុវត្ថិភាពពេលនៅក្បែរអ្នក។ ពោលគឺថាអ្នកជាមនុស្សផ្សេងមួយទៀតពេលអ្នកនៅជាមួយអ្នកដទៃ។
៥) មិនមានវត្តមាន៖ បើនៅសុខៗដៃគូរបស់អ្នកចាប់ផ្តើមមិនខ្វាយខ្វល់នឹងអ្នក នោះមានន័យថាអ្នកមិនមានតម្លៃទៀតទេក្នុងឆាកជីវិតរបស់ពួកគេ៕
ប្រែសម្រួល៖ អ៊ឹង មុយយូ ប្រភព៖ www.higherperspective.com