អនុវត្តតាមវិធីខាងក្រោមអ្នកនឹងក្លាយជា «សិស្សឆ្លាត អ្នកដឹកនាំល្អ និងអ្នកដទៃចូលចិត្តច្រើន»​



មនុស្សម្នាក់ៗ តែងចង់ក្លាយខ្លួនជាសិស្សដែលឆ្លាតវៃ ហើយ មានលោកគ្រូអ្នកគ្រូ ព្រមទាំងមិត្តរួមថ្នាក់ ចូលចិត្តច្រើនទៀតផង។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖

១) ខំរៀន, អាន និងប្រឹងស្ដាប់៖ ដើម្បីក្លាយជាសិស្យពូកែបាន អ្នកគួរខំរៀនជាមុនសិន។ បន្ទាប់មកអានសៀវភៅ ឬអ្វីក៏បាន ដើម្បីបង្កើនចំណេះដឹងខាងក្រៅបន្ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីក្លាយជាសិស្សពូកែ អ្នកគួរតែយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត ក្នុងការស្ដាប់លោកគ្រូអ្នកគ្រូ នូវក្នុងម៉ោងសិក្សា។

២) ឧស្សាហ៍បង្កើតការងារក្រុម៖ ដើម្បីក្លាយជាអ្នកដឹងនាំល្អ អ្នកត្រូវចេះបង្កើតការងារអ្វីមួយ ជាក្រុម ដូចជាការ ធ្វើលំហាត់ ការរៀន ការបង្កើតកម្មវិធីស្ម័គ្រចិត្តរួមគ្នា ដែលមានប្រយោជន៍។ ការធ្វើបែបនេះវា នឹងបង្រៀនឲ្យអ្នកយល់ដឹង និងមានបទពិសោធន៍ស្រាប់ ក្នុងការដឹកនាំមនុស្សជាក្រុម ។

៣) បង្ហាញភាពរួសរាយទៅកាន់អ្នកដទៃ ដើម្បីឲ្យគេចូលចិត្ត៖ ដើម្បីឲ្យអ្នកដទៃ កាន់តែចូលចិត្តនិងចង់រាប់អានអ្នកនោះ អ្នកគួរតែ បង្កើនភាពរួសរាយរាក់ទាក់ ទៅកាន់ពួកគេ ព្រោះថា ការរួសរាយនេះ វានឹងបង្ហាញអ្នកដទៃ ថា អ្នកជាមនុស្សដែលគួរឲ្យរាប់អាន មិនមានភាពឆ្មើងឆ្មៃ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com

X
5s