មុននឹងអ្នកសម្រេចចិត្តបោះបង់ឈប់ដើរទៅមុខទៀត ត្រូវពិចារណាលើចំណុចទាំង៤នេះសិន​



មានពេលខ្លះក្នុងឆាកជីវិត អ្នកខំប្រឹងធ្វើអ្វីផ្សេងដើម្បីបំភ្លេចក្តីឈឺចាប់នៅចំពោះមុខ។ អ្នកហត់ អ្នកបាក់ទឹកចិត្ត។ អ្នកអាចមានអារម្មណ៍ទាំងនេះ តែកុំរស់នៅជាមួយអារម្មណ៍ទាំងនេះ។ ទោះបីជាពេលខ្លះ ការបោះបង់មើលទៅហាក់ដូចជាជម្រើសល្អ តែអ្នកគួរមើលទៅលើផ្លូវវិជ្ជមានផង។

១) ពេលខ្លះនៅក្នុងជីវិត ការមិនទទួលបាននូវអ្វីដែលអ្នកចង់បានអាចជាសំណាងមួយ៖ អ្នកមិនត្រូវការអ្វីដែលអ្នកចង់នោះទេ ប៉ុន្តែអ្នកទទួលបាននូវអ្វីដែលអ្នកត្រូវការ។ ពេលខ្លះអ្នកមិនទទួលបាននូវអ្វីដែលអ្នកចង់បាន តែអ្នកទទួលបានអ្វីដែលល្អជាងនេះ។

២) ពេលអ្នកកាន់តែចាស់ទៅទើបអ្នកដឹងថាមនុស្សម្នាក់ៗសុទ្ធតែធ្វើពុត៖ កុំយករឿងអ្វីមកធ្វើម៉ត់ធ្យ័តពេក។ ពេលដែលអ្នករៀនឬដឹងកាន់តែច្រើន អ្នកនឹងមានអារម្មណ៍សប្បាយចិត្ត។

៣) មិនថាអ្នកជាអ្នកណា មកពីណា ធ្វើបានអ្វីខ្លះ អ្នកតែងតែកែប្រែខ្លួនឯងឲល្អជាងនេះ៖ កុំទទួលយកភាពមធ្យម។ អ្នកប្រហែលជាឆ្លងកាត់ពេលវេលាដ៏លំបាកជាច្រើន។ ពេលខ្លះអ្នកវង្វេងក្នុងឆាកជីវិតដើម្បីដឹងពីអ្វីដែលអ្នកចង់បាន។

៤) កុំអនុញ្ញាតរឿងដដែលដែលធ្វើឲអ្នកមិនសប្បាយចិត្ត ប្រសិនមានអ្វីដែលអ្នកមិនរីករាយ អ្នកមានជម្រើសពីរ៖ ជៀសឆ្ងាយពីវាឬកែប្រែវា។ ការអនុញ្ញាតរឿងដដែល គឺមានតែស្ត្រេសប៉ុណ្ណោះ។ ពេលអ្នកអាចចាកចេញពីវា អ្នកនឹងរកឃើញផ្លូវថ្មី៕

ប្រែសម្រួល៖ អ៊ឹង មុយយូ ប្រភព៖ www.powerofpositivity.com

X
5s