ហេតុផល​ទាំងនេះនឹង​បញ្ជាក់​ថា​អ្នក​មិន​ត្រូវ​រំលង​ការ​គេង​នៅ​ចុង​សប្តាហ៏​ឡើង​



ក្រោយពីធ្វើការឬរៀនសូត្រអស់៥ថ្ងៃ មនុស្សជាច្រើនបានប្រើប្រាស់ចុងសប្តាហ៏សម្រាប់លំហែកាយ។ មនុស្សជាច្រើនក៏ប្រើប្រាស់ពេលវេលាទាំងនោះទៅដើរលេងក្រៅឬធ្វើអ្វីផ្សេង។ ប៉ុន្តែ អ្នកក៏គួរក្រឡេកមកមើលសុខភាពរបស់អ្នកដែរ។ ការគេងបានគ្រប់គ្រាន់ជារឿងសំខាន់មូយ។

១) អ្នកអាចនឹងសប្បាយចិត្តជាងមុន៖ ការគេងគឺសំខាន់ណាស់ ពីព្រោះវាអាចប៉ះពាល់ដល់អារម្មណ៍របស់អ្នក។ តាមការស្រាវជ្រាវបង្ហាញឲឃើញថា ការគេងមិនបានគ្រប់គ្រាន់អាចធ្វើឲអ្នកមានអារម្មណ៍មិនល្អ។

២) ការចងចាំអាចប្រសើរជាងមុន៖ ទោះបីជាអ្នកវិទ្យាសាស្ត្រមិនអាចបកស្រាយពីទំនាក់ទំនងរវាងការគេងនិងការចងចាំ តែការសិក្សាជាច្រើនបានបង្ហាញថាការគេងគឺមានសារៈសំខាន់ដល់ការចងចាំ។

៣) បង្កើនការផ្ដោតអារម្មណ៍៖ ប្រសិនជាអ្នកមិនបានគេងគ្រប់គ្រាន់ អ្នកអាចនឹងប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍។ មនុស្សជាច្រើនស្លាប់ដោយសារការបុកគ្នាពីព្រោះការគេងមិនបានគ្រប់គ្រាន់។

៤) មានថាមពល៖ ឈប់ផឹកកាហ្វេដើម្បីធ្វើការបន្ត។ តែ មកប្រើប្រាស់បែបធម្មជាតិវិញ។ ដេក។ ប្រសិនជាអ្នកគេងបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ អ្នកនិងមានថាមពលគ្រប់គ្រាន់។

ប្រែសម្រួល៖ អ៊ឹង មុយយូ ប្រភព៖www.lifehack.org

X
5s