ទម្លាប់ប្រចាំថ្ងៃទាំងនេះ បើអ្នកមាន អ្នកអាចនឹងជោគជ័យក្នុងជីវិតនាពេលខាងមុខ
យើងទាំងអស់គ្នាសុទ្ធតែចង់ជោគជ័យ ប៉ុន្តែមិនមានមនុស្សជាច្រើនខំប្រឹងដើម្បីភាពជោគជ័យនោះទេ។ ម៉្យាងវិញទៀត គ្មាននរណាអាចជោគជ័យដោយមិនមានការលះបង់និងខំប្រឹងឡើយ។ ខាងក្រោមនេះ ជាទម្លាប់ដែលអាចនាំលោកអ្នកទៅកាន់ភាពជោគជ័យបាន៖
១) មានទម្លាប់ពេលព្រឹក៖ ទម្លាប់ពេលព្រឹកបានក្លាយជាហេតុផលមួយដែលនាំទៅរកភាពជោគជ័យ។ តាមការស្រាវជ្រាវរកឃើញថា មនុស្សដែលជោគជ័យភាគច្រើនជាមនុស្សដែលងើបពីព្រឹក។ ពួកគេងើបពីព្រឹក ញាំអាហារពេលព្រឹក ធ្វើលំហាត់ប្រាណនិងចាប់ផ្តើមថ្ងៃថ្មីរបស់ពួកគេ។
២)ញុាំអាហារត្រឹមត្រូវ៖ និយាយពីអាហារវិញ ខ្លួនប្រាណរបស់អ្នកមិនអាចដំណើរការបានល្អដោយអាហារត្រឹមត្រូវឡើយ។ អ្នកជោគជ័យប្រយ័ត្ននឹងអាហាររបស់ពួកគេណាស់និងមិនដែលរំលងអាហារឡើយ។
៣) ហាត់ប្រាណឲបានទៀងទាត់៖ ការហាត់ប្រាណគឺមានសារៈសំខាន់ដូចដែលអ្នកលំហាត់ប្រាណខួរក្បាលដែរ។ ប្រសិនជាមិនហាត់ទេ អ្នកនឹងមានជំងឺហើយវាមិនអាចនាំអ្នកទៅរក ភាពជោគជ័យឡើយ។ ដូច្នេះហើយអ្វីដែលសំខាន់គឺត្រូវមានសុខភាពល្អ។
៤) គេងបានល្អ៖ មិនថាអ្នករវល់ប៉ុណ្ណាក៏ដោយ ការកាត់បន្ថយការគេងនឹងមិនជួយអ្នកឲទទួលបាន ភាពជោគជ័យឡើយ។ ប្រសិនជាអ្នកគេងមិនបានគ្រប់គ្រាន់ អ្នកអាចនឹងប្រឈមនឹងភាពមិនសប្បាយចិត្ត។ដូច្នេះហើយខួរក្បាលរបស់អ្នកក៏មិនអាចដំណើរការបានល្អដែរ៕
ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.addicted2success.com