បើមានសញ្ញាទាំងនេះ បញ្ជាក់ថា ស្នេហារបស់អ្នកមិនមែនជាស្នេហាពិតឡើយ
អ្នកប្រហែលជាបានជួបមនុស្សអស្ចារ្យប៉ុន្មានខែមុន ឬឆ្នាំមុន។ តើអ្នកពិតជារកឃើញស្នេហាពិតប្រាកដមែនទេ? សញ្ញាទាំងនេះនឹងជួយប្រាប់អ្នក៖
១) គេមិនយល់ចិត្តរបស់អ្នកឡើយ៖ តើមនុស្សយ៉ាងម៉េច អាចមានទំនាក់ទំនងល្អជាមួយមនុស្សដែលមិនយល់ចិត្តពួកគេបានទៅ? ការយល់ចិត្តគ្នាអាចបង្ហាញពីការផ្សារភ្ជាប់រវាងអ្នកទាំងពីរ។
២) គេមិនដែលសរសើរពីអ្នក៖ យើងតែងតែចង់ឲមនុស្សដែលយើងស្រឡាញ់មានអារម្មណ៍ល្អ។ ហើយ វិធីដែលល្អនោះគឺតាមរយៈការសរសើរ។ វាជាសញ្ញាមួយដែលបង្ហាញថា គេសំខាន់ចំពោះយើង។ ប្រសិនជាអ្នកមិនទទួលបានការសរសើរទេ អ្នកប្រហែលជាមិនមែនជាមនុស្សសំខាន់ក្នុងចិត្តគេឡើង។
៣) មិនខ្វល់ពីអ្នក៖ ការផ្ញើសារពេលព្រឹកអាចបង្ហាញថាអ្នកនៅក្នុងការគិតរបស់អ្នក។ ការយកអាហារឲអ្នកញុាំពេលអ្នកឈឺបង្ហាញថាគេគិតពីអ្នក។ មានសកម្មភាពជាច្រើនទៀតដែលបង្ហាញថាអ្នកសំខាន់ចំពោះគេ។ ប្រសិនជាគេមិនមានធ្វើអ្វីសោះ អ្នកគួរតែរកអ្នកថ្មីហើយ។
៤) មិនសប្បាយចិត្តក្នុងការជួបអ្នក៖ អ្នកមានអារម្មណ៍ល្អពេលអ្នកនៅជិតដៃគូរបស់អ្នក ពីព្រោះថាគេអាចធ្វើឲអ្នកសប្បាយចិត្តបាន។ តែ ប្រសិនជាអ្នកលែងមានអារម្មណ៍មួយនេះ នោះបង្ហាញថាក្តីស្រឡាញ់ក៏បានបញ្ចប់ហើយដែរ៕
ប្រែសម្រួល៖ អ៊ឹង មុយយូ ប្រភព៖ www.powerofpositivity.com