ចំណុចទាំងនេះមានតែមនុស្សល្អទេទើបមាន​



ការមានទង្វើល្អអាចជារឿងល្អនិងរឿងអាក្រក់។ ទោះបីជាមនុស្សជាច្រើនគោរពស្រលាញ់មនុស្សដែលមានអត្តចរិតល្អ តែក៏មានមនុស្សជាច្រើនទាមទាយកផលប្រយោជន៍ពីមនុស្សចិត្តល្អ។ លើសពីនេះទៅទៀត មនុស្សដែលល្អក៏អាចធ្វើឲជីវិតរបស់ពួកគេពិបាកផងដែរ។ ខាងក្រោមនេះជាចំណុចដែលមានតែមនុស្សល្អទេដែលនឹងយល់៖ ១) ពួកគេអភ័យទោសដល់មនុស្សដែលមិនគួរឲអភ័យទោស៖ ចំណុចមួយដែលអាក្រក់នោះគឺពួគគេអភ័យទោសទៅកាន់មនុស្សដែលមិនសាកសមនឹងទទួលវា។ ពួកគេមិនប្រកាន់ទោះបីជាមនុស្សទាំងនោះធ្វើឲពួកគេមិនសប្បាយចិត្ត។ ២) មនុស្សកេងយកផលចំណេញពីមនុស្សល្អ៖ មានមនុស្សអាត្មានិយមជាច្រើនព្យាយាមទាមយកផលប្រយោជន៍ពីមនុស្សល្អ។ រីឯមនុស្សល្អសប្បាយចិត្តក្នុងការជួយអ្នកដទៃមិនថាខ្ចីលុយឬជូនទៅធ្វើការ។ល។ ៣) មនុស្សចិត្តល្អពិបាកក្នុងការបដិសេធចំពោះអ្នកដទៃ៖ មនុស្សចិត្តល្អតែងតែយល់ព្រមជួយគ្រប់បែបយ៉ាងទោះបីជាពួកគេមិនចង់។ ពួកគេមានអារម្មណ៍មិនល្អពេលបដិសេធអ្នកដទៃ។ ៤) ពួកគេមានអារម្មណ៍ថាខុសពេលពួកគេគិតពីខ្លួនឯងមុន៖ មានតែមនុស្សចិត្តល្អដែលនឹងមានអារម្មណ៍មួយនេះ។ ពួកគេពិបាកក្នុងការបដិសេធអ្នកដទៃ។ ពួកគេមានអារម្មណ៍ពិបាកប្រសិនជាពួកគេគិតតែខ្លួនឯង៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org
X
5s