ធ្វើយ៉ាងណាកុំឱ្យសង្សាររបស់អ្នកទៅពាក់ព័ន្ធជាមួយនឹងអ្នកចាស់ទៀត?
អ្នកបែកគ្នា ជាមួយ សង្សារចាស់រួចរាល់ហើយ ហើយអ្នកក៏ឈឺចាប់ដោយសារគេក៏ច្រើនណាស់ដែរ ដែលជាហេតុនាំឲ្យអ្នកគួរយល់ដឹងពីវិធីខ្លះៗ ដើម្បីចាកចេញឲ្យបានដាច់ស្រលះ។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖
១) កុំទូរស័ព្ទ ឬផ្ញើសារទៅគេតទៅទៀត៖ អ្នកគួរតែស្វែងរកអ្វីថ្មីធ្វើ ប្រសើរជាងប្រើប្រាស់ពេលវេលា តបតសារឬក៏ទូរស័ព្ទទាក់ទងគ្នា ព្រោះថា បើអ្នកនៅតែបន្តការធ្វើបែបនេះ វាគ្មានថ្ងៃដែលអ្នកអាចចេញពីគេបានឡើយ។
២) ប្រសិនបើទំនាក់ទំនងលើសលុបអ្នកគួរនិយាយជាមួយគេ៖ អាចថា អ្នកចង់ទាក់ទងគេ ត្រឹមតែជាមិត្តភ័ក្ដិធម្មតា ដូចនេះ អ្នកគួរនិយាយពន្យល់គេ ថាអ្នកចង់បានអ្វី ហើយ គេមិនគួរធ្វើអ្វីលើសព្រំដែន ដែលអ្នកបានកំណត់នោះទេ។
៣) ត្រូវប្រាប់ខ្លួនឯងថាគេគ្មានថ្ងៃមករកអ្នកវិញទេ៖ ប្រសិនបើអ្នកមិនព្យាយាមប្រាប់ខ្លួនឯងបែបនេះ ទេ អ្នកនឹងមិនអាធ្វើចិត្តឲ្យដាច់ស្រលះពីគេបានឡើយ ។ ការប្រាប់ខ្លួន ឯង បែបនេះ វា នឹងធ្វើឲ្យអ្នកភ្ញាក់ខ្លួន ថា គេលែងស្រឡាញ់ ហើយក៏មិនគិតអ្វីផ្ដេសផ្ដាសទៅលើគេផងដែរ។
៤) កុំពាក់ព័ន្ធជាមួយគេលើបណ្ដាញ សង្គមទៀត៖ ប្រសិនបើនៅមានទំនាក់ទំនង លើបណ្ដាញសង្គមដដែល អ្នកនឹងនឹកឃើញរាល់អនុស្សាវរីយទាំងឡាយដែលអ្នកមានជាមួយគ្នា ហើយម្នាក់ៗ នៅតែចង់ដឹងឮ ពីគ្នាដដែលៗ ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com