តើអ្នកគួរបង្រៀនអ្វីខ្លះអំពីលុយដល់កូនៗរបស់អ្នក?
សម្រាប់មនុស្សធំពេញវ័យយល់ច្បាស់ពីវិធីដើម្បីស្វែងរកលុយ។ តើអ្នកដឹងទេថា ក្មេងអាយុបីឆ្នាំអាចយល់ពីលុយ? ឪពុកម្ដាយមានឥទ្ធិពលខ្លាំងណាស់ទៅលើទម្លាប់នៃការចាយឬសន្សំលុយរបស់ពួកគេ។ អ្នកគួរតែអនុវត្តទម្លាប់សាមញ្ញៗខាងក្រោមនេះឱ្យបាន៖
១) គំរូល្អ ៖ ចំណុចសំខាន់ជាងគេដែលអ្នកត្រូវដឹងគឺក្មេងច្រើនតែធ្វើអ្វីដែលឪពុកម្ដាយរបស់ពួកគេធ្វើ។ ក្មេងទទួលឥទ្ធិពលយ៉ាងខ្លាំងពីឪពុកម្ដាយរបស់ពួកគេ។ ដូច្នេះហើយ ឪពុកម្ដាយគួរតែធ្វើជាគំរូល្អក្នុងការចាយលុយដល់កូនរបស់អ្នក។
២) សន្សំដើម្បីអនាគត៖ គំនិតសន្សំលុយដើម្បីអនាគតគឺជារឿងធម្មតា ប៉ុន្តែវាពិបាកក្នុងការធ្វើដោយសារតែក្មេងចង់បានរបស់ដែលថ្មីៗ។ បង្កើតគណនីសន្សំលុយដល់កូនរបស់អ្នកនិងបង្រៀនពួកគេឲចេះសន្សំលុយ។
៣) អនុញ្ញាតឲពួកគេចូលរួមដើរផ្សារទិញទំនិញជាមួយអ្នក៖ អ្នកអាចបង្រៀនកូនរបស់អ្នកអំពីលុយដោយអនុញ្ញាតឲពួកគេដើរផ្សាជាមួយអ្នក។ ក្នុងអំឡុងពេលទិញទំនិញ អ្នកអាចពិភាក្សាអំពីការទិញ ការសន្សំ និងគម្រោង។ល។
៤) ឲពួកគេចង់នូវអ្វីដែលពួកគេចង់បាន៖ នេះជាមេរៀនដ៏លំបាកជាទីបំផុតសម្រាប់ក្មេង។ ឪពុកម្ដាយអាចជួយក្នុងការជ្រើសរើសនូវអ្វីដែលពួកគេពិតជាត្រូវការ។ ការទិញទំនិញដល់កូនរបស់អ្នកងាយពេកបង្រៀនពួកគេមិនឲតម្លៃនៃលុយ។
៥) អនុញ្ញាតឲពួកគេមានកំហុស៖ មិនថាអ្នកដឹងថា កូនរបស់អ្នកនឹងខ្ជះខ្ជាយលុយ អនុញ្ញាតឲពួកគេធ្វើចុះពីព្រោះវាអាចបង្រៀនមេរៀនមួយដែលកូនរបស់អ្នកនឹងចងចាំអស់មួយជីវិត៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.lifehack.org