ហេតុផល៣យ៉ាងបញ្ជាក់ថាអត្តចរិតសំខាន់ជាងចំណេះដឹង
ថៅកែតែងតែចង់បានបុគ្គលិកដែលមានទាំងអត្តចរិត និងចំណេះដឹង។ ប៉ុន្តែ ប្រសិនជាគាត់អាចជ្រើសរើសតែមួយក្នុងចំណោមទាំងពីរនេះ គាត់ច្បាស់ជាជ្រើសរើសអត្តចរិតល្អជាងចំណេះដឹងខ្ពស់។ ខាងក្រោមនេះជាហេតុផល៖
១) វាមានភាពងាយស្រួលក្នុងការបង្រៀនចំណេះដឹងជាងអត្តចរិត៖ ពេលដែលមនុស្សម្នាក់នោះមានអត្តចរិតល្អ ចិត្តរបស់គាត់ក៏បើកទូលាយដែលអនុញ្ញាតឲពួកគេរៀនអ្វីដែលថ្មីបាន។ មិនត្រឹមតែរៀនជំនាញថ្មីនោះទេ ថែមទាំងរៀនល្បឿនទៀតផង។
២) អត្តចរិតប៉ះពាល់ដល់ការបំពេញការងារទាំងមូល៖ ប្រសិនជាបុគ្គលិកនោះមានអត្តចរិតមិនល្អ វាពិតជាពិបាកក្នុងការឲគាត់ចុះសម្រុះជាមួយមនុស្សដទៃ។ វានឹងប៉ះពាល់ដល់ការងារក្នុងក្រុមហ៊ុនទាំងមូល។
៣) អត្តចរិតល្អអាចយកឈ្នះរាល់ឧបសគ្គ៖ យើងរាល់គ្នាតែងតែជួបឧបសគ្គក្នុងឆាកជីវិត។ ការមានចំណេះដឹងតែគ្មានការស្ម័គ្រចិត្តមិនអាចជួយយើងជោគជ័យក្នុងជីវិតឡើយ។ តែអត្តចរិតអាច៕
ប្រែសម្រួល៖ អឹុងមួយយូ
ប្រភព៖ www.entrepreneur.com