លោក John C. Mexwell ៖​ចំណុច៣យ៉ាងនេះដែលអ្នកត្រូវតែកែប្រែដើម្បីភាពប្រសើរឡើងនៃជីវិត​



អ្នកមិនគួរខិតខំរហូតដែលគ្មានសម្រាកសម្រាប់ខ្លួនឯងនោះទេ។ អ្នកគួរតែមានពេលខ្លះសម្រាប់ខ្លួនឯង មិនថាទៅកន្លែងដែលអ្នកចូលចិត្តឬធ្វើអ្វីដែលអ្នកចូលចិត្តនោះទេ។ មានពេលខ្លះការឈប់សម្រាកនឹងអាចមានឥទ្ធិពលដែលអ្នកនឹងស្មានមិនដល់៖

១) អ្នកនិយាយចេញពីខួរក្បាលច្រើនជាងពីចិត្ត៖ ប្រសិនជាអ្នកទៅធ្វើការដើម្បីតែធ្វើការឬគ្រាន់តែបំពេញកិច្ចការនោះ អ្នកងាយនឹងប្រឈមនឹងភាពស្រ្តេសណាស់។ អ្នកក៏មិនអាចបំពេញការងារបានល្អដែរ។

២) អ្នកមើលតែរឿងអតីត៖ ប្រសិនជាអ្នកនៅតែពឹងផ្អែកលើអ្វីដែលអ្នករៀនកាលពីមុនដោយមិនសម្លឹងមើលអ្វីដែលអ្នកគួររៀនបន្ថែមទៀតឬ នោះក៏ជាសញ្ញាមួយដែលអ្នកត្រូវការការសម្រាកសម្រាប់លំហែកាយខួរក្បាលរបស់អ្នកនឹងគិតសារឡើងវិញម្តងទៀត។

៣) អ្នកនិយាយពីការផ្លាស់ប្ដូរប៉ុន្តែអ្នកមិនមានសកម្មភាពសោះ៖ មនុស្សជាច្រើនចូលចិត្តអង្គុយគិតពីអ្វីដែលពួកគេអាចផ្លាស់ប្តូរបាន ប៉ុន្តែ ពួកគេមិនដែរចាប់ផ្តើមសកម្មភាពទេ។ ពេលដែលអ្នកជួបបញ្ហានោះជាសញ្ញាដែលអ្នកគួរតែផ្លាស់ប្តូរមែនទែនហើយ៕

ប្រែសម្រួល៖ អ៊ឹង មួយយូ

ប្រភព៖ www.success.com

X
5s