គួរធ្វើយ៉ាងណាដើម្បីគេចឱ្យផុតពីបញ្ហា?
តើអ្នកមានដែលគិតទេ ថា អ្នកតែងតែមានបញ្ហា រាល់ពេលជាមួយអ្នកដទៃ មិនថា គ្រួសារ មិត្តភ័ក្ដិ ឬ ក៏គ្រូនោះទេ? ហើយបញ្ហានោះកើតឡើង ទាំងដែលអ្នកមិនដឹងអ្វីទាល់តែសោះ។ ខាងក្រោមនេះ នឹងបង្ហាញពីវិធីនាំអ្នកឲ្យចាកចេញពីបញ្ហានានា៖
១) ធ្វើខ្លួន ឲ្យរវល់ និងសកម្ម ជាទីបំផុត៖ ដើម្បីគេចផុតបានពី បញ្ហានានា អ្នកគួររៀនធ្វើខ្លួន ឲ្យរវល់ ដូចជា ចូលរួមហាត់កីឡា ធ្វើការងារសង្គម ខិតខំរៀនសូត្រ អានសៀវភៅ ទើបអ្នកមិនអាចមានពេលវេលាទំនេរ ទៅធ្វើរឿងអត់ប្រយោជន៍ ដែលនាំបញ្ហា ។
២) មិនត្រូវរាប់អានជាមួយ មនុស្សមិនល្អ៖ អ្នកត្រូវដឹងឲ្យច្បាស់ថា តើមនុស្សបែបណាដែលនាំអ្នកឲ្យធ្លាក់ជ្រោះ និងមនុស្សណាខ្លះ នាំអ្នកឲ្យជោគជ័យ ។ បើអ្នកជ្រើសរើសមនុស្សខុសហើយនោះ មនុស្សទាំងនោះ នឹងនាំតែរឿងសយ ហើយបញ្ហាដល់អ្នកតែប៉ុណ្ណោះ។
៣) ជៀសវាងការបង្កបញ្ហាផ្សេងៗ៖ អ្នកត្រូវតាំងចិត្តខ្លួន ឯង ថា នឹងមិនត្រូវ បង្កបញ្ហាជាមួយ អ្នកដទៃ ។ អ្នកមិនគួរ និយាយដើមគេ មិនគួរបង្កជម្លោះវាយតប់គ្នា ជាមួយអ្នកដទៃ ហើយត្រូវចេះគួរសមដាក់មនុស្សរាល់គ្នា ទើបជាទង្វើល្អ នាំអ្នកចាកចេញពីបញ្ហាបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com