​អ្នកគ្មានថ្ងៃបានឮបុគ្គលជោគជ័យ និយាយពាក្យសម្ដីទាំងអស់នេះនោះទេ​



បុគ្គលជោគជ័យមានរបៀបរបបផ្ទាល់ខ្លួនជាច្រើនដែលមនុស្សទូទៅមិនងាយនឹងបានយល់ពីពួកគេនោះទេ ដែលនេះក៏ជាហេតុផលមួយក្នុងចំណោមហេតុផលផ្សេងទៀតដែលធ្វើឲ្យពួកគេទទួលបាននូវភាពជោគជ័យផងដែរ។ ហើយពួកគេមិនងាយនិយាយរឿងខ្លះចេញមកក្រៅនោះទេ ដូចជារឿងខាងក្រោមនេះជាដើម៖

១) រឿងផ្ទាល់ខ្លួនបែបស៊ីជម្រៅ៖ បុគ្គលជោគជ័យមិនងាយសួរជីកកកាយពីរឿងផ្ទាល់ខ្លួនរបស់អ្នកដទៃនោះទេ ទាល់តែអ្នកដទៃចែករំលែកជាមួយពួកគេដោយស្ម័គ្រចិត្ត ព្រោះពួកគេគិតថានេះក៏ជាការគោរពមួយដែរ សម្រាប់អ្នកដទៃ។ ហើយពួកគេមានការបើកចិត្តទូលាយ មិនសូវចេះចង់ដឹងរឿងអ្នកនេះ រឿងអ្នកនោះឥតប្រយោជន៍នោះទេ។

២) រឿងជោគជ័យរបស់ខ្លួន៖ ជាទូទៅ ពួកគេចាំទាល់តែមានអ្នកសួរ បើពុំនោះទេ វាអាចនឹងយល់ច្រឡំជាមួយការអួតអាងបាន។ ពួកគេអាចនឹងចែករំលែកបានថាធ្វើយ៉ាងណាទើបអាចជោគជ័យនៅផ្នែកនេះ នៅផ្នែកនោះ តែពួកគេនឹងមិននិយាយពីអ្វីដែលពួកគេមាននោះទេ ប្រសិនបើវាមិនមានភាពចាំបាច់។

៣) និយាយដើមអ្នកដទៃ៖ វាគ្មានចំណេញអ្វីបន្តិចសោះសម្រាប់បុគ្គលជោគជ័យ ហើយអ្នកក៏អាចទុកចិត្តទៅលើពួកគេបានផងដែរ ព្រោះពួកគេគ្មានថ្ងៃយករឿងអ្នកទៅនិយាយប៉ប៉ាច់ប៉ប៉ោចនោះទេ។ បុគ្គលជោគជ័យក៏មិនចូលចិត្តទម្លាយអាថ៌កំបាំងរបស់អ្នកដទៃនោះដែរ និយាយរួមទៅគឺពួកគេជាប្រភេទមនុស្សដែលអាចទុកចិត្តបាន។

៤) និយាយពីបញ្ហាគ្រួសារ៖ មិនថាពួកគេទុកចិត្តនរណាម្នាក់ខ្លាំងប៉ុណ្ណានោះទេ តែពួកគេមិនចូលចិត្តយករឿងបញ្ហារបស់គ្រួសារពួកគេទៅនិយាយឲ្យអ្នកដទៃស្ដាប់នោះទេ ទោះបីជាបញ្ហានោះមានភាពស្រាលឬធ្ងន់ធ្ងរយ៉ាងណាក្ដី ដោយពួកគេយល់ថាវាជារឿងមិនសមគួរមួយ ព្រោះវាជាផ្ទៃក្នុងរបស់គ្រួសារ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org

X
5s