បើស្រលាញ់គ្នាមែន សូមកុំសួរសំណួរទាំងនេះទៅកាន់ដៃគូរបស់អ្នក
អត្ថបទជាច្រើនប្រហែលបានផ្តល់គំនិតនូវអ្វីដែលអ្នកមិនគួរនិយាយ ទោះបីជាគន្លឹះទាំងនោះពិតជាមានប្រសិទ្ធភាព។ ប្រសិនជាអ្នកដឹងបន្ថែមនូវសំនួរតែមិនគួរសួរ ទំនាក់ទំនងរបស់អ្នកនឹងកាន់តែមានភាពល្អប្រសើរឡើង៖
១) តើអ្នកកើតអ្វី? ហេតុអ្វីបានជាអ្នកតែងតែធ្វើអីចឹង?៖ វាមិនល្អទេដែលអ្នកនិយាយពីភាពអវិជ្ជមានរបស់ដៃគូ។ អ្នកគួរតែនិយាយពីចំណុចដែលអ្នកចូលចិត្តជាជាងនិយាយពីចំណុចដែលអ្នកមិនចូលចិត្ត។
២) ហេតុអ្វីបានជាអ្នក(ដៃគូ)មិនដែលធ្វើនូវអ្វីដែលអ្នកចង់ធ្វើ?៖ ការស្តីបន្ទោសមិនដែលល្អទេ។ វាបង្កើតនូវបរិយាកាសដែលអស់សង្ឃឹម ខ្វះការជឿជាក់ និងភាពខុសគ្នាក្នុងទំនាក់ទំនងស្នេហានេះ។
៣) ហេតុអ្វីបានជាអ្នកនៅតែខ្ជិល អាត្មានិយម ឬមិនរីកចម្រើនជាងនេះ? ៖ ពេលអ្នកមិនសប្បាយចិត្ត កុំវាយប្រហារទៅលើដៃគូរបស់អ្នក។ ប្រសិនជាអ្នកចង់កែប្រែនូវចំណុចណាមួយ វាចាប់ផ្តើមជាមួយនឹងការសន្ទនារបស់អ្នក។ អ្នកអាចនិយាយដោយស្មោះត្រង់ តែមិនមែនជាលក្ខណៈស្តីបន្ទោសឡើយ។
៤) តើអ្នកចង់បែកគ្នាឬ? ៖អ្នកមិនគួរប្រើប្រាស់សំនួរមួយនេះរាល់ពេលដែលអ្នកឈ្លោះគ្នាឡើយ។ ប្រសិនជាអ្នកពិតជាចង់បែកគ្នា អ្នកអាចនិយាយបាន។ តែបើអត់ទេ អ្នកគួរតែពិភាក្សានូវបញ្ហាជាមួយដៃគូរបស់អ្នក៕
ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖ www.lifehack.org