គន្លឹះ៣យ៉ាងគួរធ្វើពេលអ្នកមានមិត្តភក្ដិពូកែតម្លង់
តើអ្នកមានអារម្មណ៍ថា អុញទ្រាន់ទេ នៅពេលមានមិត្តភ័ក្ដិដែលតែងតែតម្លង់ ហើយរំខានដល់ការសិក្សាអ្នកគ្រប់ពេលនោះ? ប្រាកដណាស់អ្នក ពិតជាធុញទ្រាន់ តែអ្នកគួរដឹងពីវិធីខ្លះ ៗ ដើម្បីនិយាយទៅកាន់ពួកគេ ឲ្យផ្លាស់ប្ដូរអត្តចរិតបែបនោះចេញ ៖
១) សួរគេត្រង់ៗ ៖ នៅពេលដែលគេកំពុងតែតម្លង់អ្នក អ្នកគួរនិយាយទៅកាន់គេដោយផ្ទាល់ទៅថា ៖ « ហេតុអ្វីបានជាចូលចិត្តនិយាយឮៗ បែបនេះ? អ្នកកំពុងតែអានសៀវភៅ ឬក៏ស្ដាប់គ្រូពន្យល់ ហេតុនេះអ្នកត្រូវការភាពស្ងប់ស្ងាត់។ » តាមរយៈការនិយាយផ្ទាល់បែបនេះ គឺអាចធ្វើឲ្យគេភ្ញាក់ខ្លួន ហើយ រក្សាភាពស្ងប់ស្ងាត់បាន។
២) ព្យាយាមនិយាយដដែលៗដើម្បីឲ្យគេដឹង៖ អាចថា មិត្ត របស់អ្នកអាចភ្លេចខ្លួនម្ដងម្កាល និយាយឮៗ នៅជិតអ្នក តែអ្នកគួរតែដាស់តឿន ម្ដងហើយម្ដងទៀ ព្រោះថា អ្នកក៏អាចជួយបំបាត់ទម្លាប់បែបនោះចេញពីគេបានដែរ។
៣) កំណត់ច្បាស់មួយ ជាមួយគេ៖ អ្នកគួរតែកំណត់ច្បាស់ឲ្យបានច្បាស់ជាមួយនឹងគេ ព្រោះថា គេអាចនឹងមិនចាំពាក្យដែលអ្នកបាននិយាយនោះ ១០០ភាគរយទេ។ អ្នកគួរកំណត់ថា តើពេលណាខ្លះ ដែលមិត្តអ្នកគួរតែនិយាយឮៗ ហើយពេលណាខ្លះ ដែលមិនគួរនិយាយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com