ធ្វើយ៉ាងណាអាច​នៅជិតអ្នកដទៃ ទោះជាមនុស្សអៀនប្រៀនច្រើនក៏ដោយ?​



ពេលខ្លះការអៀនច្រើនមិននិយាយស្ដី ក៏អាចជាបញ្ហាមួយដែរសម្រាប់អ្នក ជាពិសេសពេលដែលអ្នកមានការងារធ្វើនោះ។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង ដើម្បីធ្វើយ៉ាងណាអាចកែប្រែខ្លួន ឲ្យឈានចូលទៅជិតអ្នកដទៃ ទោះបីខ្លួនតែងតែអៀនក្ដី៖

១) គួរឧស្សាហ៍ញញឹម៖ អ្នកដទៃ ភាគច្រើនតែងមានអារម្មណ៍វិជ្ជមាន ទៅលើអ្នកដែលឧស្សាហ៍ញញឹម ចំណែកអ្នកដែលមិនញញឹមវិញនោះ ពួកគេតែងគិតអ្វីផ្សេងក្នុងផ្លូវមិនល្អ។ ដូចនេះ ដើម្បី បង្កើនទំនាក់ទំនងជាមួយអ្នកដទៃ ឲ្យបានល្អនោះ អ្នកគួរតែឧស្សាហ៍ញញឹមឲ្យបានច្រើន។

២) គួររៀនមើលមុខអ្នកដទៃពេលកំពុងនិយាយគ្នា៖ អាចថាពេលខ្លះអ្នកអៀន នឹងអ្នកដទៃ ដែលជាហេតុនាំឲ្យអ្នកមិនហ៊ានសម្លឹងមើលមុខ គេ នៅពេលអ្នកចង់និយាយអ្វីមួយ ។ តែវាអាចនាំឲ្យអ្នកមិនទទួលបានជោគជ័យក្នុងការធ្វើអ្វីមួយ ផងដែរ ជាពិសេសពេលអ្នកមានការងារ ដែលត្រូវការជួបគ្នាផ្ទាល់ជាមួយអតិថិជន ។ ការដែលមិនសម្លឹងមើលមុខពួកគេចំៗ នោះ ពួកគេអាចគិតថា អ្នកមិនគោរពគេក៏ថាបាន។

៣) ត្រូវស្គាល់ឲ្យច្បាស់ថាអ្នកខ្លាចអ្វី៖ អ្នកប្រហែលជាមិនហ៊ាននិយាយជាសាធារណតែម្នាក់ឯង ឬមួយ ក៏ភ័យខ្លាច ការធ្វើអ្វីដែលថ្មីៗ និងពិបាកៗ តែ អ្នកគួរតែកំណត់ថា អ្នកខ្លាចអ្វីឲ្យច្បាស់សិន។ រួចត្រូវគិតបន្តទៀតថា មនុស្សណាក៏មានកំហុសដែរ ដូចនេះ កុំខ្វល់ អ្នកគ្រាន់តែធ្វើអ្វីដែលអ្នកគួរធ្វើ ទៅបានហើយ។

៤) ត្រូវចេះគ្រប់គ្រងភាពភ័យខ្លាចរបស់ខ្លួន៖ អ្នកគួរចេះគ្រប់គ្រងភាពភ័យខ្លាចដែលខ្លួនមានតាមរយៈ ការនិយាយទៅកាន់ខ្លួន ឯង ថា វាមិនអីទេ អ្នកត្រូវគិតថាតើអ្នកដទៃ ចូលចិត្តអ្នកឬអត់ពេលអ្នកធ្វើបែបនេះ ហើយគួរផ្ដល់ពេលវេលាសម្រាប់ខ្លួន ឯងផងដែរ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com

X
5s