អ្នកមិនត្រូវប្រកាន់ឥរិយាបថទាំងនេះជាដាច់ខាតព្រោះវានឹងបំផ្លាញស្នេហារបស់អ្នកមិនខាន​



ប្រព័ន្ធបច្ចេកវិទ្យាបានជួយដល់មនុស្សក្នុងការទំនាក់ទំនងគ្នាភ្លាមៗ។ ប៉ុន្តែ ទោះបីជាបច្ចេកវិទ្យារីកចម្រើនយ៉ាងណាក្តី ទំនាក់ទំនងគឺនៅមានលក្ខណៈបុរាណនៅឡើយ។ វាពិបាកក្នុងការដឹងអ្វីដែលអាចទទួលយកបានអ្វីដែលមិនអាចទទួលយកបាន។ ដូច្នេះហើយ អ្នកតែងតែតាមអារម្មណ៍។

១) សន្យាខ្យល់៖ នៅពេលដែលអ្នកទើបចាប់ផ្តើមទំនាក់ទំនងដំបូង អ្នកតែងតែព្យាយាមបង្ហាញអ្វីដែលល្អអំពីអ្នក។ អ្នកទាំងពីរអាចនឹងសន្យាគ្នាផ្តល់ពេលវេលាសម្រាប់គ្នា។ល។ តើមានអ្វីនឹងកើតឡើងប្រសិនជាអ្នកមិនបានដើរតាមអ្វីដែលអ្នកបានសន្យា?

២) ការសន្ទនា៖ នៅពេលដំបូង អ្នកទាំងពីរតែងតែផ្ញើសារផ្អែមល្ហែមទៅវិញទៅមក។ អ្នកទាំងពីរក៏អាចនៅប្រព័ទ្ធផ្សព្ធផ្សាយបង្ហាញក្តីស្រឡាញ់ទៅវិញទៅមក។ ប៉ុន្តែ ក្រោយមក សារទាំងនោះចាប់ផ្តើមរលប់បាត់ទៅ។ អ្នកអាចនឹងចាត់ទុកជាសំណាងប្រសិនជាអ្នកទទួលបានសារមួយពីដៃគូរបស់អ្នក។ ស្នេហាទាមទារការស្ម័គ្រចិត្តចំណាយពេលលើគ្នា។

៣) គ្មានភាពស្និទ្ធស្នាលដូចពីមុន៖ អ្នកទាំងពីរប្រហែលជានៅមានភាពស្និទ្ធស្នាល តែប្រហែលជាមិនមានច្រើនដូចកាលពីមុន។

៤) ការឮគឺជារឿងមួយ តែការស្តាប់ជារឿងមួយទៀត៖ តើអ្នកនៅចាំពេលដែលអ្នកទាំងពីរចាប់ផ្តើមទំនាក់ទំនងដំបូងដែលឬទេ? អ្នកទាំងពីរអាចនិយាយរាប់ម៉ោង។ តែ ប្រសិនឥឡូវការសន្ទនាក៏មានបញ្ហាដែរនោះ វាជាសញ្ញាច្បាស់ណាស់ដែលអ្នកទាំងពីរអត់អារម្មណ៍លើគ្នា៕

ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖ www.lifehack.org

X
5s