ជំហាន៣យ៉ាងដែលអាចជួយអ្នកឱ្យបង្កើតឃ្លាំងគំនិតគិតអីក៏ចេញបាន​



អ្នកតែងតែរង់ចាំពេលវេលាមួយដែលអ្នកអាចនឹកដល់គំនិតថ្មីមួយចេញពីខួរក្បាលរបស់អ្នក។ តែ អ្នកក៏បារម្ភថា គំនិតទាំងនោះវាអត់មាន។ តាមពិតទៅ គំនិតចាស់ៗមិនមែនមិនល្អនោះទេ គ្រាន់តែវាមិនទាន់ដំណើរការ។ អ្នកនឹងភ្ញាក់ផ្អើលនូវគំនិតខាងក្រោមនេះ៖ ១) ឈប់រកគំនិតថ្មីទៀត ៖ មនុស្សជាច្រើនគិតថាភាពច្នៃប្រឌិតកើតចេញពីអ្វីថ្មីនិងមិនធ្លាប់មានពីមុនមក។ តាមពិតទៅ មនុស្សមិនបានរកគំនិតថ្មីអ្វីទេ។ យើងគ្រាន់តែប្រើប្រាស់គំនិតចាស់ក្នុងផ្លូវដែលមិនធ្លាប់ធ្វើពីមុនមក។ ២) អ្នកណាក៏អាចមាន៖ ភាពឆ្នៃប្រឌិតមិនមែនជាបុគ្គលលក្ខណៈនោះទេ។ មនុស្សជាច្រើនជឿជាក់ថា ភាពឆ្នៃប្រឌិតគឺមានពីកំណើត។ តែ ភាពច្នៃប្រឌិតគឺជាជំនាញដែលមនុស្សរាល់គ្នាអាចមាន។ ភាពច្នៃប្រឌិតកើតចេញពីការប្រើប្រាស់ខួរក្បាលឲបានច្រើន។ ៣) គិតបែបវិជ្ជមាន៖ ភាពវិជ្ជមានអាចប៉ះពាល់នឹងខួរក្បាលរបស់អ្នក។ ពេលដែលអ្នកមានអារម្មណ៍ថាភ័យខ្លាច អ្នកនឹងមិនអាចនឹកឃើញគំនិតអ្វីទេ។ ដូច្នេះហើយ ការផ្លាស់ប្តូរឥរិយាបថក៏អាចជួយដល់ភាពច្នៃប្រឌិតរបស់អ្នកដែរ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.addicted2success.com
X
5s