មិនសប្បាយចិត្តមែនទេ? គិតអវិជ្ជមានមែនទេ? អ្នកអាចផ្លាស់ប្តូរគំនិតត្រឹមតែ ២០នាទីដោយអនុវត្តនូវយុទ្ធសាស្ត្រទាំងនេះ
ចិត្តគំនិត គឺជាឥរិយាបថរបស់អ្នក។ ប្រសិនជាអ្នកផ្លាស់ប្តូរចិត្តគំនិតរបស់អ្នក អ្នកប្រៀបបានដូចជាការផ្លាស់ប្តូរជីវិតអីចឹងដែរ។ ខាងក្រោមនេះ ជាវិធីងាយៗដែលអ្នកអាចអនុវត្តបាន៖
១) ដកដង្ហើម៖ តាមការសិក្សាបានបង្ហាញឲឃើញថា ការនៅកន្លែងស្ងប់ស្ងាត់និងដកដង្ហើមវែងៗអាចធ្វើឲខួរក្បាលស្រស់ស្រាយនិងអាចគិតឃើញគំនិតថ្មីៗជាច្រើន។ គ្រាន់តែដកដង្ហើមនៅកន្លែងស្ងប់៥ឬ១០នាទីក៏អាចកាត់បន្ថយស្ត្រេសរបស់អ្នកបានដែរ។
២) គំនិត៖ តើអ្នកធ្លាប់ងើបពីគេងហើយគិតថា ថ្ងៃនេះជាថ្ងៃអាក្រក់ដែរឬទេ? ហើយភាគច្រើនវាពិតជាអីចឹងមែន។ គំនិតរបស់មនុស្សយើងមានឥទ្ធិពលខ្លាំងណាស់។ គំនិតទាំងនេះបង្កើតឲយើងមានអារម្មណ៍ រួមទាមទារដល់សកម្មភាព។ ដូច្នេះហើយយើងត្រូវប្រយ័ត្នចំពោះគំនិតរបស់អ្នក។
៣) សរសេរនូវអ្វីដែលអ្នកពេញចិត្ត៖ កំណត់នូវពេលវេលាច្បាស់លាស់មួយ រួចសរសេរនូវរឿងដែលអ្នកពេញចិត្តជារៀងរាល់ថ្ងៃ។ ការកត់ត្រានូវរឿងវិជ្ជមាន ជួយអ្នកឱ្យរស់នៅក្នុងជីវិតវិជ្ជមាននិងគេងលក់ស្រួល។
៤) កំណត់នូវអ្វីដែលអ្នកត្រូវធ្វើ៖ មុនពេលអ្នកចាកចេញពីផ្ទះនៅពេលព្រឹក កំណត់ថា តើអ្នកចង់ឲថ្ងៃនេះបញ្ចប់ទៅយ៉ាងដូចម្តេច។ កំណត់នូវចំណុចមួយដែលអាចធ្វើឲអ្នកសប្បាយចិត្តនៅថ្ងៃនេះ៕
ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖ www.success.com