ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នក​ឡើងវិញ ពេលកំពុងជួបការលំបាក​ក្នុងជីវិតមនុស្សម្នាក់ គ្មាននរណាម្នាក់ដែលថា កើតមកហើយជួបតែភាពស្រណុកសុខស្រួលពេញមួយជីវិតនោះទេ យ៉ាងហោចណាស់ក៏ធ្លាប់ជួបនឹងភាពលំបាកវេទនានៅពេលណាមួយក្នុងជីវិតដែរ។ តែមនុស្សមួយចំនួនព្យាយាមកែប្រែស្ថានការណ៍របស់ពួកគេឲ្យល្អជាងមុន ខណៈពេលដែលមនុស្សមួយចំនួនតែងតែព្យាយាមគេចមុខពីការពិតរហូត។ ដូចនេះ ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែធ្វើនៅពេលដែលជីវិតរបស់អ្នកជួបប្រទះនូវការលំបាកម្ដងៗ៖  ១) ការខឹងឬបន្ទោសខ្លួនឯងតែងតែកើតមានឡើង ដូចនេះអ្នកមិនបាច់ព្យាយាមគេចពីអារម្មណ៍ទាំងនោះទេ ២) កុំបណ្ដោយតាមព្រេងតាមវាសនា ត្រូវប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីកែប្រែស្ថានភាពជីវិត ៣) ចេះអត់អោន ក៏ដូចជាលើកទឹកចិត្តឲ្យខ្លួនឯង ៤) កុំយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃញឹកញាប់ពេក ៥) ត្រូវចាំថា អ្វីៗគឺត្រូវការពេលវេលា ដូចនេះសូមកុំបង្ខំ ៦) កុំគិតពីអ្វីដែលអ្នកដទៃគិតពីអ្នកពេក ៧) ថែរក្សាសុខភាពឲ្យបានល្អ ៨) ត្រូវចាំថាអ្នករឹងមាំជាងអ្វីដែលអ្នកគិត ៩) អ្នកប្រាកដជាអាចធ្វើបាន៕  
X
5s