ចង់បំបាត់​ភាពភ័យខ្លាច សាកល្បង​វិធី​សាស្ត្រ​ខាង​ក្រោម​មើល​



អ្វីៗក្នុងឆាកជីវិតសុទ្ធតែជាការសាកល្បងទាំងអស់។ យើងម្នាក់ៗសុទ្ធតែរស់នៅក្នុងសង្គមដែលព្យាយាមសម្រេចនូវអ្វីដែលសង្គមចង់បាន។ ភាពភ័យខ្លាចនាំយកនូវការរីកចម្រើន វាជាទ្វាដែលអ្នកអាចស្វែងយល់ពីខ្លួនឯង។ ប៉ុន្តែ ប្រសិនជាអ្នកមានគំនិតអវិជ្ជមានវិញ វានឹងប៉ះពាល់ដល់ជីវិតរបស់អ្នក។ ខាងក្រោមនេះជាយុទ្ធសាស្ត្រសម្រាប់យកឈ្នះភាពភ័យខ្លាច៖

១) បន្ថយភាពភ័យខ្លាច៖ ជំហានដំបូងគឺកំណត់ពេលវេលាមួយដែលអ្នកអាចគិតពីភាពភ័យខ្លាចនិងយកឈ្នះវាឱ្យបាន។ វាអាចជាកន្លែងដ៏ងងឹតដែលពោលពេញទៅដោយអារម្មណ៍។ ប្រសិនជាអ្នកចង់ឈ្នះ សម្លឹងវាហើយធ្វើការសម្រេចចិត្តតើអ្នកព្រមទទួលយកការពិតឬធ្វើអ្វីមួយដើម្បីកែប្រែ?

២) ត្រូវចងភាពជោគជ័យក្នុងអតីត៖ ត្រឡប់ទៅពេញអតីតនិងគិតដល់ភាពជោគជ័យដែលអ្នកធ្លាប់កសាង។ វានឹងបង្កើនភាពវិជ្ជមានក្នុងជីវិតរបស់អ្នកនិងបង្កើនទំនុកចិត្តថែមទៀតផង។

៣) សកម្មភាពរបស់អ្នកគឺជាអ្នកកំណត់ពីអ្នក៖ ភាពភ័យខ្លាចកើតឡើងដោយការស្រមើស្រមៃក្នុងខួរក្បាលរបស់អ្នក វាប្រឆាំងអ្នកមិនឲដើរទៅមុខ។ អ្នកត្រូវបង្កើនទំនុកចិត្តនិងជឿជាក់លើខ្លួនឯងដើម្បីសម្រេចយកភាពជោគជ័យមួយនេះ។

៤) សួររកជំនួយ៖ ក្នុងឆាកជីវិតរបស់អ្នក យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ដែលអ្នកអាចសួរយោបល់បានពេលអ្នកជួបការលំបាក។ ពីព្រោះថាអ្នកអាចនឹងមានកម្លាំងចិត្តឡើងវិញនិងទទួលបានការណែនាំផ្លូវ។

៥) រស់នៅដោយការពេញចិត្ត៖ រៀនរស់នៅបែបវិជ្ជមាននិងពេញចិត្តនូវអ្វីដែលអ្នកមានក្នុងជីវិត។ កុំផ្តោតអារម្មណ៍ខ្លាំងពេកទៅលើព័ត៌មានអវិជ្ជមាន។ល។ ព្យាយាមដោយស្ងាត់និងឲភាពជោគជ័យជាអ្នកផ្តល់សម្លេង៕

ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖ www.success.com

X
5s