ចំណុច​ទាំង​ ៥​​យ៉ាង​​ដែល​គ្មាន​នរណា​ម្នាក់​ប្រាប់​អ្នក​អំពី​កម្លាំង​ចិត្ត​​



តើអ្នកមានគំនិតល្អដល់ទៅ ៥០ក្នុងមួយថ្ងៃទេ? ក្នុងនោះមានគម្រោងអាជីវកម្មថ្មី? អ្នកប្រហែលជាចាប់ផ្តើមលើគម្រោងទាំងនោះហើយតែអ្នកងាយនឹងបាត់បង់កម្លាំងចិត្ត។ វាហាក់ដូចជាគំនិតមកហើយតែវារសាយទៅវិញបាត់។ អ្នកបាក់ទឹកចិត្ត។ ប្រសិនជាអ្នកបាត់បង់កម្លាំងចិត្ត ចូរអ្នកក្រឡេកមើលចំណុចខាងក្រោម៖

១) ចាប់ផ្តើមពីអ្វីដែលតូច៖ ប្រសិនអ្នកជាមនុស្សដែលចូលចិត្តខាំតិចៗជាជាងទំពា ចូរអ្នកកត់ត្រានូវចំណុចនេះ។ ប្រសិនជាអ្នកសម្រេចកិច្ចការធំដោយមិនបានបំបែកវាជាតូចៗ អ្នកនឹងមិនសូវមានកម្លាំងចិត្តប៉ុន្មានទេ។ ការបំបែកកិច្ចការជួយអ្នកមានកម្លាំងក្នុងការធ្វើនិងមានអារម្មណ៍ថាជោគជ័យក្នុងជីវិត។

២) ការដឹងហេតុផល "ហេតុអ្វី" ក៏ជួយអ្នកមានកម្លាំងចិត្តដែរ៖ នេះជាហេតុផលមួយយ៉ាងសំខាន់ដែលជំរុញអ្នកដើរទៅមុខជានិច្ច។ អ្នកខ្លះវិញចេះតែចាប់ផ្តើម ដើរដល់ពាក់កណ្តាលផ្លូវក៏គ្មានកម្លាំងចិត្តដើរទៅមុខទៀត។ ដូច្នេះហើយ អ្នកត្រូវមានហេតុផលឲបានច្បាស់ ពីព្រោះវាសំខាន់ខ្លាំងណាស់។

៣) ការស្រមើលស្រមៃ៖ មានពេលវេលាជាច្រើន យើងតែងតែឈប់ពីព្រោះយើងមិនដឹងទៅណា និងលទ្ធផលចុងក្រោយវាយ៉ាងម៉េច។ ប្រសិនជាអ្នកចង់មានកម្លាំងចិត្ត អ្នកត្រូវមើលឃើញតាមការស្រមើលស្រមៃរបស់អ្នក។

៤) ទម្លាប់៖ អ្នកគួរតែមានទម្លាប់ជាប្រចាំទោះបីវាជាសកម្មភាពតូចៗក៏ដោយ។ អ្នកមិនត្រូវធ្វើយូរៗម្តងឬពេលដែលអ្នកចង់ធ្វើនោះទេ។ អ្នកត្រូវបំបែកគោលដៅរបស់អ្នកជាជំហានតូចៗ រួចធ្វើវាជាប្រចាំ។

៥) ត្រូវទទួលស្គាល់ពីដំណើរការ៖ តាមការពិត អ្នកកំពុងដើរទៅមុខទេ។ ប៉ុន្តែ ដោយសារតែអ្នកមើលមិនឃើញ អ្នកងាយនឹងមានអារម្មណ៍អត់រីកចម្រើន ហើយអ្នកក៏មានអារម្មណ៍គ្មានគោលដៅទៀតដែរ។ វិធីដែលល្អបំផុតគឺអ្នកត្រូវរំលឹកប្រាប់ខ្លួនឯងថា អ្នកបានដើរដល់កន្លែងណាហើយ៕

ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖www.success.com

X
5s