តើនារីដែលមានរូបសម្បត្តិស្អាតនិងបុរសសង្ហាទើបអាចមានជំនឿចិត្តមែនទេ? នេះជាមូលហេតុពិត
ទំនុកចិត្តពិតប្រាកដមិនមែនមកពីរូបរាងនោះទេ។ នេះពិតជាគួរចាប់អារម្មណ៍ដែលមនុស្សជាច្រើនជឿថា មនុស្សដែលស្អាតទើបជាមនុស្សដែលមានជំនឿចិត្ត។ ហេតុអ្វីបានជាសង្គមបែបជាឲតម្លៃទៅលើរូបរាងខាងក្រៅទៅវិញ។ តើនេះជាការពិតឬ?
១) ជំនឿចិត្តមិនមែនមកពីរូបរាងនោះទេ៖ មនុស្សជាច្រើនជឿថាមនុស្សដែលជោគជ័យសុទ្ធតែមានរូបរាងស្អាត ដូច្នេះហើយទើបពួកគេអាចសម្រេចនូវអ្វីដែលពួកគេចង់បានបាន។ ប៉ុន្តែ ក៏មានមនុស្សល្បីមួយចំនួនមានភាពខ្មាសអៀនមុនពេលដែលពួកគេសម្រេចនូវអ្វីដែលពួកគេស្រឡាញ់។ អ្វីដែលចំឡែកនោះគឺ ពួកគេមិនបានកែប្រែរូបរាងពួកគេទេ ពួកគេផ្លាស់ប្តូរជីវិតនិងទទួលយកឧបសគ្គ។ នេះទើបជាជំនឿចិត្តពិតប្រាកដ។
២) ទំនុកចិត្តពិតប្រាកដកើតចេញពីឧបសគ្គនិងភាពស្រឡាញ់៖ ទំនុកចិត្តពិតប្រាកដចេញពីកត្តាពីរផ្សេងគ្នា៖ ឧបសគ្គនិងចំណង់។ មនុស្សដែលមានទំនុកចិត្តពិតប្រាកដមិនផ្តោតសំខាន់ទៅលើរូបរាងពួកគេទេ ប៉ុន្តែពួកគេផ្តោតសំខាន់ទៅលើអ្វីដែលពួកគេធ្វើក្នុងជីវិតរបស់ពួកគេ។ ម៉្យាងវិញទៀត ក្រោយពីមនុស្សយកឈ្នះនូវឧបសគ្គ ពួកគេក៏មានទំនុកចិត្តច្រើនជាងមុនដែរ។ ដូច្នេះហើយនេះទើបជាអ្វីដែលអ្នកត្រូវធ្វើដើម្បីបង្កើនជំនឿចិត្តលើខ្លួនឯង។ ចាប់ផ្តើមទទួលយកឧបសគ្គនិងព្យាយាមយកឈ្នះ៕
ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖ www.lifehack.org