ទម្លាប់អាក្រក់៤យ៉ាង​ដែលធ្វើឲអ្នកកាន់តែ​ភ័យខ្លាច! ​គួរជៀសវាងដោយរបៀបណា?​



ភាពភ័យខ្លាចគឺជាបញ្ហាដ៏សាមញ្ញមួយនៃជំងឺផ្លូវចិត្ត។ មនុស្សជាច្រើនបានចំណាយលុយដើម្បីព្យាបាលជំងឺមួយនេះ។ ដោយសារតែមនុស្សភាគច្រើនជួបប្រទះនូវបញ្ហានេះ ដូច្នេះហើយ គួររកមើលប្រភពនិងវិធីដែលយើងអាចជៀសបាន។

១) គិតច្រើនពេក៖ ការគិតច្រើនពេកមានតែគិតដល់បញ្ហាដែលមិនកើតឡើងតែប៉ុណ្ណោះ ទោះបីជាពេលខ្លះ វាកើតមានក៏ដោយ។ ប៉ុន្តែ ការរស់នៅក្នុងបញ្ហាមិនមែនជាចម្លើយនោះទេ។ អ្នកមានតែធ្វើឲបញ្ហាកាន់តែអាក្រក់តែប៉ុណ្ណោះ ដូច្នេះហើយវាធ្វើឲអ្នកកាន់តែភ័យ។

២) គិតរហូត៖ វាស្រដៀងនឹងការគិតច្រើនដែរ។ ការគិតពីបញ្ហាគ្រប់ពេលវេលាមិនអាចដោះស្រាយបញ្ហាជាក់ស្តែងបាននោះទេ។ ដូច្នេះហើយ ដើម្បីយកឈ្នះលើភាពភ័យខ្លាចបាន អ្នកគួរតែរកកន្លែងស្ងាត់ស្ងៀមនិងគិតពីបញ្ហាឲបានជ្រៅនិងរកដំណោះស្រាយ។

៣) ការរំពឹងទុក៖ មនុស្សដែលមានភ័យខ្លាចច្រើនតែមានការរំពឹងទុកទៅលើអ្វីៗទាំងអស់។ លើសពីនេះទៅទៀត ពេលខ្លះការរំពឹងទុករបស់ពួកគាត់គឺថាពិបាកនឹងកើតឡើងមែនទែន។ ដូចដែលយើងដឹងហើយថា ការរំពឹងទុកច្រើនតែធ្វើឲមនុស្សអន់ចិត្ត។ ដូច្នេះ មនុស្សគ្រប់គ្នាគួរតែរស់នៅពេលបច្ចុប្បន្ន។

៤)ការជៀសវាង៖ ការរត់គេចពីភាពភ័យខ្លាចក៏ប្រហែលជាចម្លើយដែរ។ ប៉ុន្តែក្នុងជីវិតពិត វាមានតែធ្វើឲជីវិតអ្នកកាន់តែអាក្រក់តែប៉ុណ្ណោះ។ ការទទួលស្គាល់នូវបញ្ហាគឺជាជំហានមួយក្នុងការដោះស្រាយ។ ការគេចវេសពីបញ្ហានឹងមិនជួយអ្នកឲរីកចម្រើនឡើង៕

ប្រែសម្រួល៖ អឹង មួយយូ

ប្រភព៖ www.powerofpositivity.com

X
5s