បាត់​បង់​គោល​ដៅ​ក្នុង​ជីវិត? គួរធ្វើ​ដូចម្ដេច​ដើម្បី​សម្រេច​កិច្ច​ការ​អស្ចារ្យ​ក្នុង​ជីវិត​របស់​អ្នក​វិញ​បាន? ​​



តើអ្នកមើលឃើញខ្លួនឯងយ៉ាងណានៅ ៥ឆ្នាំខាងមុខទៀត? តើគោលដៅរបស់អ្នក ប្រាប់ពីអនាគតរបស់អ្នកយ៉ាងណាខ្លះ? យើងទាំងអស់គ្នាសុទ្ធតែមានគោលដៅ។ តើអ្នកធ្លាប់មានអារម្មណ៍ថា បាត់បង់គោលដៅដែរឬទេ? ប្រសិនបើមែននោះ អត្ថបទនេះ គឺសម្រាប់អ្នក៖ ១) គម្រោង៖ តើអ្នកមើលឃើញអ្វីពេលអ្នកស្រមៃមើលអនាគតរបស់អ្នក? តើអ្វីដែលធ្លាប់ធ្វើឲអ្នកសប្បាយចិត្តនិងតើអ្នកអាចធ្វើអ្វីបានដើម្បីអនាគត? បើកចិត្តស្វែងរកឱកាស។ ក្រោយពេលអ្នកសម្រេចបានអ្វីមួយ កំណត់ក្តីសុបិនថ្មីមួយទៀត។ ២) រំលឹកក្នុងខួរក្បាលជាប្រចាំ៖ ការស្រមៃរបស់អ្នកអាចនាំអ្នកទៅដល់កន្លែងជាច្រើនដែលអ្នកធ្លាប់គិតថាហួសពីការស្រមើស្រមៃ។ អ្នកត្រូវប្រាប់ខ្លួនឯងថា អ្នកអាចធ្វើបាននិងចាប់ផ្តើមសកម្មភាព។ វានឹងជំរុញអ្នកទៅរកក្តីសុបិនរបស់អ្នក។ ៣) នៅជាមួយមនុស្សដែលគាំទ្រលើគោលដៅរបស់អ្នក៖ មានមនុស្សជាច្រើនណាស់ដែលមិនហ៊ានធ្វើដើម្បីសម្រេចក្ដីសុបិន។ មនុស្សប្រភេទនេះ មកកាន់ជីវិតរបស់អ្នកហើយប្រាប់អ្នកថា អ្នកមិនអាចជោគជ័យបានទេ។ ដូច្នេះហើយ អ្នកគួរតែស្គាល់មនុស្សដែលលើកទឹកចិត្តអ្នកឬមនុស្សដែលមានក្តីសុបិនដូចអ្នក៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.addicted2success.com
X
5s