ចំណុចដែលអ្នកគួរយល់ដឹង ប្រសិនជាអ្នកមានមិត្តជាមួយ Virgo
នៅក្នុង Zodiac Virgo គឺជាមនុស្សដែលកើតក្នុងថ្ងៃទី២៣ សីហា ដល់ ២២ កញ្ញា។ Virgo ប្រហែលជាមិត្តដែលល្អជាងគេក្នុងចំណោម Zodiac។ ប្រសិនជាអ្នកមានមិត្តVirgo អ្នកគួរតែអាននូវចំណុចខាងក្រោមដែលអាចជួយឬការពារដល់ទំនាក់ទំនងរបស់អ្នក៖
១) Virgo តែងតែចង់ជួយអ្នក៖ អ្នកអាចនិយាយពីបញ្ហាក្នុងចិត្តទៅដល់មិត្តVirgoបាន។ ប្រសិនជាអ្នកត្រូវការជំនួយ អ្នកអាចសួរមិត្តVirgoបានជានិច្ច។ ពួកគេមិនត្រឹមតែជួយអ្នកទេ ថែមទាំងសប្បាយចិត្តក្នុងការជួយអ្នកទៀត។
២) តែងតែរក្សាចង់រក្សាភាពសម្ងាត់៖ Virgoគឺស្មោះត្រង់ណាស់ ប៉ុន្តែលុះត្រាតែអ្នកស្មោះស្រង់នឹងVirgoដែរ។ ប្រសិនជាអ្នកក្បត់មនុស្សVirgo អ្នកក៏ត្រូវបានដកចេញពីបញ្ជីមិត្តរបស់ពួកគេហើយ។
៣) អ្នកប្រហែលជាត្រូវជួយគេចេញពីភាពសុវត្ថិភាព៖ មនុស្សVirgoចិត្តចិត្តនៅតែក្នុងផ្ទះមិនសូវហ៊ានចេញទៅក្រៅធ្វើអ្វីដែលគេមិនធ្លាប់ធ្វើនោះទេ។ មិត្តVirgoប្រហែលជាសួរអ្នកមួយរយលានសំនួរមុនពេលដែលគាត់ធ្វើការសម្រេចចិត្ត។
៤)Virgo ជាមនុស្សងាយតូចចិត្ត៖ មិត្តVirgo ងាយនឹងប៉ះពាល់ទៅនឹងសកម្មភាពរបស់អ្នកណាស់។ អ្នកត្រូវប្រយ័ត្នរាល់ពាក្យសម្ដី ព្រោះអ្នកអាចនឹងប៉ះពាល់នឹងផ្លូវចិត្តមិត្តVirgoដោយមិនដឹងខ្លួន៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.powerofpositivity.com