គន្លឹះសំខាន់ៗដើម្បីលុបំបាត់ភាពអវិជ្ជមានរបស់បុគ្គលិក នៅកន្លែងការងារ!
ភាពអវិជ្ជមានគឺជាអត្តចរិតមួយនៃមនុស្សខ្ជិល។ មនុស្សមួយចំនួនខ្ជិល ដោយមិនដែលខំប្រឹងប្រែងដោះស្រាយបញ្ហា ហើយពួកគេចាំតែរអ៊ូ ។ អ្នកគឺជាម្ចាស់ក្រុមហ៊ុន ឬ អ្នកគ្រប់គ្រប់ ដូច្នេះហើយ តួនាទីរបស់អ្នកគឺត្រូវជំរុញបុគ្គលិកក្នុងការធ្វើការឲ្យអស់ពីលទ្ធភាព។ តើអ្នកអាចធ្វើអ្វីបានដើម្បីដោះស្រាយបញ្ហាទាំងនេះ៖
១) បង្កើតច្បាប់វិជ្ជមាន៖ វប្បធម៌ក្នុងក្រុមហ៊ុនរបស់អ្នកត្រូវតែវិជ្ជមាន មានន័យថារាល់បុគ្គលិកទាំងអស់ត្រូវតែមានឥរិយាបថវិជ្ជមាន។ មិនថាស្ថានភាពអាក្រក់យ៉ាងណានោះទេ វាតែងតែមានផ្លូវទៅរកភាពវិជ្ជមានជានិច្ច។ ច្បាប់ ឬ វិន័យវិជ្ជមាននេះ គឺត្រូវតែផ្តល់ផលប្រយោជន៍ទាំងសងខាង មានន័យថា ទាំងក្រុមហ៊ុន និង បុគ្គលិក ព្រោះបើលម្អៀងទៅកាន់ក្រុមហ៊ុនខ្លាំងពេក វាមិនអាចជួយឲ្យបុគ្គលិកខិតខំនោះឡើយ។
២) សរសេរសុភាសិតវិជ្ជមាននៅតាមជញ្ជាំង៖ ការតុបតែងកន្លែងការងារឲ្យល្អតែងតែផ្តល់នូវបរិយាកាសវិជ្ជមានទៅដល់បុគ្គលិករបស់អ្នក។ អ្នកអាចព្យួរសុភាសិតវិជ្ជមាននៅតាមជញ្ជាំងទៅតាមភាពជាក់ស្តែង។ វាជាផ្នែកមួយសំខាន់ក្នុងការដាស់ស្មារតីឲ្យពួកគេគិតលើអ្វីដែលមានប្រយោជន៍។
៣) និយាយជាមួយពួកគាត់៖ ប្រសិនជាមានបញ្ហាកើតឡើងឬមានភាពអវិជ្ជមាននៅកន្លែងការងារ អ្នកត្រូវនិយាយជាមួយបុគ្គលិក។ អ្នកត្រូវរកវិធីដែលអ្នកលើកទឹកចិត្តពួកគាត់ឡើងវិញ មិនមែនចាំតែបន្ទោសនោះទេ។
៤) ជួួយសម្រួលផ្លូវចិត្ត៖ បុគ្គលិកមួយចំនួនពេលមានអារម្មណ៍មិនល្អ ពួកគេអាចនាំយកភាពអវិជ្ជមានមកកាន់កន្លែងធ្វើការ។ ដូច្នេះហើយ ក្នុងនាមជាថៅកែ អ្នកគួរតែរិះរកវិធីសាស្រ្តយ៉ាងណាបង្កើតបរិយាសរីករាយ ដូចជា ជួបជុំកម្សាន្តនាៗ ដើម្បីឲ្យពួកគេបានរសាយភាពសោកសៅ ឬ បញ្ហាក្នុងចិត្តផ្សេងៗ មិនថានៅក្នុងគ្រួសារ ឬ នៅកន្លែងការងារ។ ការធ្វើបែបនេះអាចជួយឲ្យពួកគេ មានអារម្មណ៍ល្អ ហើយអាចផ្តោតលើការងារយ៉ាងពេញលេញ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.addicted2success.com