ការ​តាំង​សមាធិ​​អាច​បង្កើន​ភាព​​ច្នៃប្រឌិត ការ​គិត ថាមពល និង​ភាព​ជោគជ័យ​របស់​អ្នក​បាន​



ការតាំងសមាធិ ត្រូវបានគេណែនាំក្នុងការព្យាបាលបញ្ហាផ្លូវជីវិត ជាយូរលង់ណាស់មកហើយ។ នៅពេលនេះជាពេលដែលអ្នកត្រូវដឹងពីសារៈសំខាន់ និងគួូរចាប់ផ្តើមអនុវត្តវា។

១) កាត់បន្ថយការស្ត្រេស៖ ជំងឺស្ត្រេសរ៉ាំរ៉ៃនេះនឹងធ្វើឲសំពាធឈាមអ្នកកើនឡើងដែលនាំឲអ្នកមានភាពកង្វល់មិនសប្បាយចិត្តក្នុងជីវិត។ ពេលអ្នកតាំងសមាធិ អារម្មណ៍របស់អ្នកនឹងស្ងប់ដែលនាំឲកាត់បន្ថយនៃកម្រិតស្រ្តេសរបស់អ្នក។

២) សុខភាពបេះដូង៖ អ្នកដែលឧស្សាហ៍តាំងសមាធិនឹងកាត់បន្ថយអត្រានៃការកើតមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនឹងជំងឺគាំងបេះដូង។

៣) ផ្នែកផ្លូវចិត្ត៖ សមាធិអាចជួយកាត់បន្ថយនៃបញ្ហាដែលអត់ប្រយោជន៍ជាច្រើនក្នុងជីវិតអ្នក។ ការតាំងសមាធិក៏ជួយកាត់បន្ថយនូវគំនិតអវិជ្ជមាន ហើយក៏នឹងជួយអ្នកដោះស្រាយបញ្ហាបានល្អជាងមុន។

៤) ភាពឆ្នៃប្រឌិត៖ សារៈសំខាន់មួយនៃការតាំងសមាធិនោះ គឺភាពច្នៃប្រឌិត។ អ្នកដែលតាំងសមាធិហាក់ដូចជាមានសមត្ថភាពក្នុងការធ្វើកិច្ចការងារជាងមនុស្សដទៃ៕

ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖ www.lifehack.org

X
5s