ហេតុអ្វីបានជាបទពិសោធន៍សំខាន់ជាងការមានសម្ភារៈថ្លៃៗ ?
អ្នកអាចសួរមនុស្សជាច្រើននាក់បានថា តើគោលបំណងសំខាន់ជាងគេរបស់ពួកគាត់គឺជាអ្វី? មនុស្សភាពច្រើននឹងប្រាប់អ្នកថា ពួកគេគ្រាន់តែចង់មានភាពរីករាយឬសប្បាយក្នុងជីវិតតែប៉ុណ្ណោះ។ ភាពរីករាយគឺជាអ្វីដែលមនុស្សម្នាក់ៗតែងតែស្វែងរក។ ហេតុអ្វីបានជាបទពិសោធន៍សំខាន់ជាងការមានសម្ភារៈថ្លៃៗ ?
១) យើងងាយនឹងធុញចំពោះអ្វីដែលអ្នកមាន៖ តើអ្នកធ្លាប់ទិញអ្វីមួយហើយសប្បាយចិត្តរហូតដែរឬទេ? ពេលអ្នកមានភ្លាម អ្នកប្រហែលជាគិតថា ឡូយ អស្ចារ្យឬវត្ថុដ៏មានតម្លៃ ប៉ុន្តែ ៦ខែឬ១ឆ្នាំឬ២ឆ្នាំក្រោយមក តើអ្នកនឹងមានអារម្មណ៍បែបនេះទៀតទេ? ប្រហែលជាអត់ទេ។
២) ការមានសម្ភារៈនឹងជំរុញអ្នកទៅប្រៀបធៀបនឹងអ្នកដទៃ៖ អ្នកប្រហែលគិតអវិជ្ជមានច្រើនប្រសិនបើអ្នកប្រៀបធៀបជាមួយអ្នកដទៃ។ ប៉ុន្តែ ភាពច្រណែននឹងកើតមានឡើងតាមរយៈការប្រៀបធៀបអ្នកដទៃអំពីទ្រព្យសម្បត្តិ ឡាន សម្ភារៈមានតម្លៃ។ល។
៣) បទពិសោធន៍ជារបស់អ្នក៖ អ្វីដែលកំណត់សម្គាល់ខ្លួនអ្នកមិនមែនអ្នកជិះឡានអី ទូរស័ព្ទអីដែលអ្នកប្រើនោះទេ។ អត្តសញ្ញាណរបស់អ្នកគឺបានមកពីអ្វីដែលអ្នកបានឆ្លងកាត់។ ចុងក្រោយនៃឆាកជីវិតអ្នកគឺ អ្នកនិយាយពីបទពិសោធន៍មិនមែនសម្ភារៈនោះទេ៕
ប្រែសម្រួល៖ អុឹង មួយយូ ប្រភព៖ www.lifehack.org