គន្លឹះ៣​យ៉ាង​​​នៃ​ការ​​​ផ្សព្វផ្សាយ​ នឹង​ធ្វើ​ឱ្យ​ជំនួញ​របស់​អ្នកឆ្ពោះ​ទៅរកភាពជោគជ័យ​



ក្នុងការចាប់ផ្តើមពាណិជ្ជកម្មដំបូង អ្នកមានអ្វីដែលត្រូវធ្វើច្រើនណាស់មុនពេលជំនួញអ្នកជោគជ័យ ដូចជា៖ រកគំនិតថ្មីៗដើម្បីប្រកួតប្រជែងជាមួយដៃគូផ្សេងទៀត និងរៀបចំយុទ្ធសាស្ត្រដើម្បីប្រកួតប្រជែងជាដើម។ នៅសម័យនេះ បច្ចេកវិទ្យា បានជួយដល់អ្នកជំនួញជាច្រើនណាស់មានដូចជា៖

១) សារៈសំខាន់នៃការផ្សព្វផ្សាយ៖ ដោយសារពិភពលោកមានការរីកចម្រើន វាបានសម្រួលដល់ការចែករំលែកគំនិតថ្មីៗទូទាំងពិភពលោក។ ប្រព័ន្ធផ្សព្វផ្សាយអនឡាញក៏បានជួយដល់ការចែករំលែកព័ត៌មានរហ័ស។ អ្នកគ្រាន់តែត្រូវការចែករំលែកព័ត៌មានល្អៗនិងផ្សព្វផ្សាយផលិតផលឬសេវាកម្មអ្នកជាការស្រេច។

២) ប្រព័ន្ធផ្សព្វផ្សាយអនឡាញ៖ ជាមួយនឹងមនុស្សជាងមួយពាន់លាននាក់ដែលប្រើប្រាស់ Facebook វាបានផ្តល់ភាពងាយស្រួលដល់ការកម្សាន្តមិនថាមនុស្សប្រើប្រាស់កុំព្យូទ័រឬទូរស័ព្ទនោះទេ។ ដូច្នេះហើយ ការបង្កើតគេហទំព័រមួយឲល្បីក្នុង Facebook ក៏អាចជួយដល់ជំនួញរបស់អ្នកបានយ៉ាងធំធេងផងដែរ។

៣) ប្រព័ន្ធផ្សព្វផ្សាយបុរាណ៖ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយអនឡាញមានឥទ្ធិពលយ៉ាងណាក៏ដោយ អ្នកមិនត្រូវធ្វេសប្រហែសនឹង ប្រព័ន្ធផ្សព្វផ្សាយបុរាណឡើយ។ មនុស្សជាច្រើននៅតែចំណាយពេលមើលទូរទស្សន៍ និងអានកាសែត៕

ប្រែសម្រួល៖ អុឹង មួយយូ ប្រភព៖www.lifehack.org

X
5s