ទម្លាប់​ទាំង៤​នេះ​ នឹង​ជួយ​ឲ​ជីវិត​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង​



ភាពឆ្លាតវ៉ៃ ទេពកោសល្យ និងភាពទាក់ទាញ ពិតជាល្អហើយ។ ប៉ុន្តែទាំងនោះប្រហែលជាមិនអាចនាំអ្នកចេញពីភាពក្រីក្រឡើយ។ អ្វីដែលអាចនាំអ្នកទៅរកភាពជោគជ័យ និងអ្នកមាន គឺទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ ខាងក្រោមនេះ ជាទម្លាប់សំខាន់ៗដែលអាចជួយអ្នកឬរក្សាទ្រព្យសម្បត្តិរបស់អ្នកបាន៖

១) រស់តាមជីវភាពអ្នក៖ អ្នកមានជៀសវាងចាយលុយច្រើន ឬលុយអនាគតរបស់គេ។ ពួកគេសន្សំលុយ ២០ភាគរយនៃលុយដែលពួកគេរកបាននិងចាយតែ ៨០ភាគរយទេ។ ដូច្នេះហើយ ដើម្បីជៀសវាងការជំពាក់លុយគេ អ្នកមិនត្រូវចាយលុយលើសពីចំនួនដែលអ្នករកបានឡើយ។

២) កុំលេងល្បែង៖ នៅទូទាំងពិភពលោក អ្នកលេងល្បែងភាពច្រើនសុទ្ធតែមានបញ្ហាលុយកាក់។ មនុស្សអ្នកមាន មិនពឹងទៅលើសំណាងនោះទេ។ ពួកគេបង្កើតសំណាងដោយការខំប្រឹងរបស់ពួកគេដើម្បីរកលុយ។

៣) អានជារៀងរាល់ថ្ងៃ៖ ការអានសៀវភៅនឹងបង្កើនចំណេះដឹងរបស់អ្នក។ អ្នករៀនចេះជំនួញឬការងារ។ល។ អ្នកមានតែងតែចំណាយពេល ៣០នាទីជារៀងរាល់ថ្ងៃក្នុងការអានសៀវភៅ។

៤) កុំស្រមៃ ត្រូវមានក្តីសុបិន៖ អ្នកមិនអាចកំណត់លទ្ធផលនៃការស្រមៃបានទេ។ ប៉ុន្តែ អ្នកអាចកំណត់លទ្ធផលក្តីសុបិនរបស់អ្នកបាន។ ជារៀងរាល់ឆ្នាំ អ្នកមានតែងតែព្យាយាមសម្រេចក្តីសុបិនយ៉ាងតិចណាស់១ក្នុងមួយឆ្នាំ៕

ប្រែសម្រួល៖ អុឹង មួយយូ ប្រភព៖ www.success.com

X
5s