ពេល​វេលា​ដែល​កំណត់​ពី​ភាព​ជោគជ័យ​ពិត​ប្រាកដ​របស់​អ្នក​គឺ​ពេល​ដែល​អ្នក​ចេញ​ពី​ធ្វើ​ការ​ឬ​ចេញ​ពី​រៀន​



មនុស្សភាគច្រើនតែងតែគិតថា ពេលវេលាចេញមកផ្ទះបន្ទាប់ពីធ្វើការឬរៀននៅសាលាគឺជាពេលវេលាដែលពួកគេត្រូវសម្រាកឲ្យអស់ដៃ ព្រោះថាហត់ពេញមួយថ្ងៃទៅហើយ។ ការយល់ឃើញបែបនេះមិនមានអ្វីខុសទេ ព្រោះថាអ្នកក៏ត្រូវការពេលសម្រាកខ្លះដែរ ដើម្បីរក្សាសុខភាពល្អក៏ដូចជាទុកពេលសម្រាកសម្រាប់ខួរក្បាលរបស់អ្នកផងដែរ។ តែសម្រាប់បុគ្គលជោគជ័យគឺពួកគេមិនគិតបែបនេះទេ ពួកគេគិតថា ពេលវេលាដែលចេញមកពីរៀនឬធ្វើការរឹតតែមានតម្លៃសម្រាប់ពួកគេទៅទៀត ហើយក៏អាចធ្វើឲ្យពួកគេទទួលបាននូវភាពជោគជ័យផងដែរ៖

១) សម្រេចអ្វីដែលអ្នកប៉ងប្រាថ្នា៖ ប្រសិនបើអ្នកយកពេល២ម៉ោងរបស់អ្នកបន្ទាប់ពីធ្វើការឬសិក្សាដើម្បីទៅទស្សនារឿងភាគ យកមកអានសៀវភៅ ឬរៀនភាសាថ្មីមួយទៀត ក៏អាចអ្វីផ្សេងទៀតដែលអ្នកតែងតែប៉ងចង់ធ្វើនោះមិនយូរមិនឆាប់នោះទេ អ្នកនឹងអាចសម្រេចវាបាន តែប្រសិនបើអ្នកនៅតែនិយាយថាអ្នករវល់រហូតបែបនេះ អ្នកគ្មានថ្ងៃអាចសម្រេចវាបាននោះទេ ហេតុនេះ អ្នកត្រូវតែឆ្លៀត។

២) ជោគជ័យដោយអ្នកមិនបានដឹងខ្លួន៖ យកឧទាហរណ៍ដដែលមកនិយាយ ដូចជាការអានសៀវភៅអីចឹង។ អ្នកមិនដឹងថាអ្នកនឹងទទួលបាននូវជោគជ័យដោយរបៀបណានោះទេ តែការជោគជ័យនោះមាននៅក្នុងបទពិសោធន៍របស់អ្នកបន្ទាប់ពីបានឆ្លងកាត់នូវការអានសៀវភៅនេះឯង ដូចជាការបង្កើននូវសមត្ថភាពខួរក្បាល ឬសមត្ថភាពផ្នែកភាសាជាដើម។

៣) ជាទម្លាប់ល្អ៖ អ្នកណាដែលប្រាប់អ្នកមិនអាចកែប្រែទម្លាប់អាក្រក់របស់អ្នកនោះ គឺពួកគេខុសហើយ ព្រោះថាអ្នកប្រាកដជាអាចធ្វើវាបាន ដោយជំនួសមកវិញនូវទម្លាប់ល្អៗ ហើយនៅពេលដែលធ្វើវាជារៀងរាល់ថ្ងៃ ជាប្រចាំទៅ ដូចជាការកែទម្លាប់មិនល្អដែលអ្នកធ្វើពេលដែលអ្នកចេញមកពីរៀន ឬធ្វើការនោះទៅ គឺចាត់ទុកថាជាការចាប់ផ្ដើមដ៏ល្អមួយហើយ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org

X
5s