ប្រសិន​ជា​អ្នក​មាន​សញ្ញា​ទាំង​ ៣​នេះនោះ​បញ្ជាក់​ថា ​អ្នក​មាន​បញ្ហា​ជា​មួយ​រឿង​លុយកាក់​ហើយ​



តើអ្នកនឹងលុយអាចមានទំនាក់ទំនងអាក្រក់ដែរឬទេ? នេះជាពេលដោះស្រាយចម្ងល់ និងបញ្ហា។ ប្រសិនជាអ្នកមានសញ្ញាដូចខាងក្រោម នោះបង្ហាញថា អ្នកមានបញ្ហានឹងលុយកាក់។ តើអ្នកអាចជៀសវាង បានយ៉ាងដូចម្ដេចទៅ?

១) អ្នកដកលុយដោយគ្មានករណីចាំបាច់ទាល់តែសោះ៖ តើអ្នកតែងតែមានអារម្មណ៍ថា ត្រូវការលុយដែរឬទេ? ប្រសិនជាអ្នកមានបញ្ហាក្នុងការសន្សំប្រាក់ នេះជាពេលវេលាដែលអ្នកត្រូវរៀបចំគម្រោងឡើងវិញដែលអាចបញ្ឈប់ការការចំណាយដែលពុំមានភាពចាំបាច់។

២) ទប់អារម្មណ៍មិនឲទិញមិនបាន៖ តើអ្នកធ្លាប់ប្រទះនៅពេលពេលដែលអ្នកមិនអាចគ្រប់គ្រងអារម្មណ៍ចំពោះការចំណាយទៅលើទំនិញដែលអ្នកមិនត្រូវការ។ អ្នកទិញទំនិញ ទោះបីជាតម្លៃថ្លៃលើសពីសមត្ថភាពរបស់អ្នកក៏ដោយ។

៣) អ្នកចាយតាមកាត៖ ការប្រើប្រាស់កាតពិតជាមានភាពងាយស្រួលក្នុងការទិញទំនិញប្រាកដមែន។ ប៉ុន្តែ វាអាចនាំឲអ្នកចាយច្រើន។ អ្នកគ្មានអារម្មណ៍ថា អ្នកចាយច្រើនទេពីព្រោះថា អ្នកមិនបានចាយជាក្រាដាសប្រាក់ផ្ទាល់ តែបើបូកសរុបទៅជូនកាលច្រើន៕

ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖ www.cheatsheet.com

X
5s