​វិធី​ ២​យ៉ាង​ធ្វើ​យ៉ាង​ណា​ទើប​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​មាន​គោលដៅ​មួយ​ដែល​មាន​អត្ថន័យ​



មិនថាអ្នកណានោះទេ ពេលខ្លះគឺតែងតែមានអារម្មណ៍មួយវង្វេងមិនដឹងខ្លួនឯងកំពុងធ្វើអ្វី ហើយធ្វើវាទៅដើម្បីអ្វី ហើយបើអ្នកបណ្ដែតបណ្ដោយខ្លួនឲ្យមានអារម្មណ៍បែបនេះពីមួយថ្ងៃទៅមួយថ្ងៃ នោះមិនយូរមិនឆាប់នោះទេ អ្នកនឹងយល់ថា ខ្លួនឯងគឺជាមនុស្សម្នាក់ដែលគ្មានបានការទាល់តែសោះ។ ទាល់តែអ្នកដឹងពីគោលដៅរបស់ខ្លួនឯងសិនថា អ្នកចង់ទៅណា ហើយចង់បានអ្វីឲ្យពិតប្រាកដ នោះទើបអ្នកដឹងថាឥឡូវនេះ អ្នកគួរធ្វើអ្វីខ្លះទើបអ្នកអាចឈានជើងទៅដល់គោលដៅមួយនោះបាន៖

១) ស្គាល់ពីកម្លាំងនៅក្នុងខ្លួនរបស់អ្នក៖ ពាក្យថាកម្លាំងនេះគឺសំដៅទាំងស្រុងទៅលើកម្លាំងនៅក្នុងខ្លួនរបស់អ្នក មិនមានកម្លាំងដែលអ្នកយកទៅលើកកៅអីនោះទេ។ មនុស្សទូទៅដែលរស់នៅដោយគ្មានគោលដៅច្បាស់លាស់គឺខ្វះនៅកម្លាំងមួយនេះហើយ តែសំនួរសួរថាតើធ្វើយ៉ាងណាទើបអាចបានកម្លាំងមួយនេះមកបាន? គ្មានចម្លើយនោះទេ ព្រោះថាចម្លើយគឺនៅជាមួយអ្នក ទាល់តែអ្នកស្គាល់ពីខ្លួនឯងច្បាស់ដែរ។ យ៉ាងណាមិញកម្លាំងនេះអាចកើតចេញពីក្ដីស្រមៃរបស់អ្នក ដែលចង់ឲ្យជីវិតរបស់អ្នកក្លាយទៅជាបែបនេះ ឬបែបនោះជាដើម។

២) ស្វែងរកពីមូលហេតុដែលធ្វើឲ្យអ្នកក្លាយជាបែបនេះ៖ ហេតុអ្វីបានជាអ្នកមានអារម្មណ៍ថាខ្ជិលបែបនេះ ហើយមិនចង់សូម្បីតែចេញទៅជួបមនុស្សនៅខាងក្រៅ? អ្នកអផ្សុក ហើយក៏ចេញទៅខាងក្រៅ នៅពេលបានទៅក្រៅហើយ អ្នកក៏មានអារម្មណ៍ថាឆាប់ធុញវិញ។ នេះហើយជាសញ្ញាថាអ្នកខ្វះថាមពលនៅក្នុងខ្លួនហើយ មកពីអ្នកមិនមានគោលដៅច្បាស់លាស់បានជាអ្នកក្លាយទៅជាបែបនេះ។ ហេតុនេះហើយ អ្នកគួរតែកត់ត្រាទុកពីមូលហេតុផ្សេងៗទៀត ដែលធ្វើឲ្យអ្នកមិនស្គាល់ពីគោលដៅរបស់ខ្លួនឯង បន្ទាប់មកអ្វីដែលអ្នកគួរធ្វើនោះគឺរកដំណោះស្រាយ ហើយចុងក្រោយគេបង្អស់នោះគឺធ្វើការអនុវត្ត៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org

X
5s