ទ្រឹស្ដីចិត្តសាស្ត្រទាំង ៥ដែលធ្វើឲ្យជីវិតរបស់អ្នករឹតតែមានភាពងាយស្រួលឡើយ
តើអ្នកធ្លាប់ឮឃ្លាដែលគេតែងតែលើកមកនិយាយទេថា «ស៊ូហត់កាយកុំឲ្យតែហត់ចិត្ត» ហេតុនេះហើយបើអ្នកចង់បានជីវិតដែលងាយស្រួលជាងមុនក៏ដូចជាមានសេចក្ដីសុខជាងមុន អ្នកក៏គួរតែរៀនធ្វើចិត្តរបស់អ្នកជាជាង ការស្រួលតែកាយ ប៉ុន្តែនឿយចិត្តទៅវិញ។ ហេតុនេះហើយទ្រឹស្ដីចិត្តសាស្ត្រមួយចំនួនប្រហែលជាអាចជួយអ្នកបាន៖ ១) កុំខ្វល់ពីរបស់ក្រៅកាយច្រើនពេក ព្រោះមិនយូរមិនឆាប់នោះទេ វាអាចនឹងបាត់បង់នៅពេលណាមួយដោយមិនអាចស្មានទុកបាននោះទេ ២) ត្រូវចងចាំថា អ្នកត្រូវធ្វើអ្វីដែលអ្នកយល់ថាវាមានតម្លៃយ៉ាងហោចណាស់ឲ្យបានម្យ៉ាង ៣) ស្រលាញ់និងមើលថែទាំក្រុមគ្រួសាររបស់អ្នកឲ្យបានច្រើនទាន់ពេលដែលអ្នកនៅមានឱកាស ៤) ក្ដីស្រលាញ់អាចកើតមានឡើងនៅគ្រប់ផ្នែកនៃជីវិតរបស់អ្នក មិនថាគូស្នេហ៍ ក្រុមគ្រួសារ ការសិក្សា ការងារ ឬខ្លួនឯងជាដើម ៥) រៀនបើកចិត្តឲ្យទូលាយនោះអ្នកនឹងយល់នូវអ្វីគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងជីវិតរបស់អ្នក៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org