ចង់បានស្នេហាយូរអង្វែង? អ្នកត្រូវរកដៃគូដែលផ្ទុយនឹងអ្នក
ទោះបីជាភាពខុសគ្នាអាចធ្វើឲស្នេហាបែកបាក់ តែវាក៏អាចនៅដំណើរការទៅបានដែរ។ ការចេះស្រឡាញ់គ្នាដោយចិត្តស្មោះនឹងទទួលយកភាពខុសគ្នារវាងគ្នាគឺជាគន្លឹះដ៏ធំមួយដែលនាំឲស្នេហាបានយូរអង្វែង។
១) ភាពខុសគ្នាជួយទប់លំនឹងឲគ្នា៖ ប្រសិនជាមានម្នាក់ពូកែខាងចាយលុយ ឯម្នាក់ទៀតពូកែខាងសន្សំលុយ។ ឱកាសគឺថាគ្រួសារនេះនៅតែមានលុយចាយជានិច្ច ព្រោះមានម្នាក់នៅជួយលំនឹងក្នុងគ្រួសារ។
២) មានគំនិតច្រើន៖ ទោះបីជាអ្នកយល់ស្របនឹងគំនិតរបស់គេឬមួយក៏អត់ តែអ្នកបានទទួលឬស្តាប់នូវគំនិតថ្មីៗ។ មនុស្សជាច្រើនគិតថាការមានគំនិតផ្សេងគ្នានាំឲមានការឈ្លោះប្រកែកគ្នា។ ការស្តាប់នូវគំនិតថ្មីៗ ផ្សេងៗគឺជួយពង្រីកគំនិតរបស់អ្នក។
៣) រៀនចេះសម្របសម្រួល៖ ការសំរបសំរួលមិនមែនគ្រាន់តែជាគន្លឹះក្នុងស្នេហានោះទេ តែវាក៏ជាអ្នកកំណត់ទិសដៅក្នុងជីវិតអ្នកផងដែរ។ ប្រសិនជាអ្នកចេះមើលឃើញភាពខុសគ្នាជាឱកាសសម្រាប់ការអភិវឌ្ឍន៍ទៅមុខវិញ ជីវិតអ្នកទាំងពីរនឹងរីកចម្រើនទៅមុខ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org