គំនិតទាំងនេះហើយដែលរារាំងអ្នកមិនឲជោគជ័យ​



មនុស្សគ្រប់គ្នាគឺមានសក្ដានុពលសម្រាប់ការជោគជ័យ ប៉ុន្តែវាតែងតែមានអ្វីមួយមករារាំងអ្នកមិនឲដើរទៅមុខ។ ក្នុងអត្ថបទមួយនេះ យើងនឹងមកមើលនូវគំនិតដែលរារាំងអ្នកដែលត្រូវយកឈ្នះដោយរបៀបណា៖

១) ខ្លាចភាពបរាជ័យ៖ សាកគិតដល់ពេលមួយដែលអ្នកបរាជ័យ។ តើអារម្មណ៍របស់អ្នកយ៉ាងម៉េចដែរ? ខឹង? មិនសប្បាយចិត្ត? អន់ចិត្ត? អារម្មណ៍ទាំងនេះហើយដែររារាំងអ្នកមិនឲអ្នកចាប់ផ្តើមម្តងទៀត។

២) ខ្លាចភាពជោគជ័យ៖ ទោះបីវាហាក់ដូចជាមិនសមហេតុផលក៏ដោយ មនុស្សមួយចំនួនខ្លាចភាពជោគជ័យ។ ហេតុផលនោះគឺថាភាពជោគជ័យនឹងផ្លាស់ប្តូរអ្នកនឹងផ្តល់សំពាធដល់អ្នក។ ឧទាហរណ៍៖ ក្រោយអ្នកនិពន្ធម្នាក់ល្បីល្បាយ គាត់មានសំពាធក្នុងការបង្កើតសៀវភៅល្អតទៅទៀត។

៣) ខ្ជះខ្ជាយពេល៖ យើងរាល់គ្នាចំណាយពេលច្រើនណាស់ធ្វើរឿងអ្វីដែលមិនផ្តល់ផលប្រយោជន៍ដល់សុបិនរបស់អ្នក។ ដើម្បីយកឈ្នះគឺអ្នកត្រូវមើលទៅអនាគតនិងចំណាយពេលទៅកាន់ក្តីសុបិនអ្នកឲកាន់តែច្រើន៕

ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖ www.powerofpositivity.com

X
5s