លក្ខណៈ៥យ៉ាងដែលមនុស្សជោគជ័យមានដូចៗគ្នា
មនុស្សជោគជ័យរស់នៅដោយមានគោលបំណងច្បាស់លាស់ មានទម្លាប់និងមានវិន័យ។ ភាពជោគជ័យរបស់ពួកគេគឺបានមកពីការខំប្រឹង និងទម្លាប់ល្អៗដែលពួកគេមាន។ ខាងក្រោមនេះជាទម្លាប់ដែលមនុស្សជោគជ័យមាន៖
១)ពួកគេមិនវាយតម្លៃលើលុយចំពោះភាពជោគជ័យ៖ មនុស្សជោគជ័យឲតម្លៃទៅលើភាពជោគជ័យដោយផ្អែកទៅលើសុភមង្គល ភាពស្ងប់នៅក្នុងចិត្ត និងអ្វីដែលពួកគេអាចផ្តល់ដល់សង្គមបាន។ ទោះបីជាលុយពិតជាមានសារៈសំខាន់ក៏ពិតមែន តែមនុស្សជោគជ័យគិតថាលុយមិនអាចទិញសុភមង្គលបានទេ។
២) ពួកគេមិនចាប់ផ្តើមថ្ងៃថ្មីដោយគ្មានគម្រោងទេ៖ អ្នកជោគជ័យមិនត្រឹមតែមានក្តីសុបិនរយៈពេលខ្លីនិងវែងនោះទេ ពួកគេថែមទាំងដឹងថាអ្វីដែលពួកគេត្រូវសម្រេចជាប្រចាំថ្ងៃ។
៣) ពួកគេមិននៅជាមួយមនុស្សអវិជ្ជមាននោះទេ៖ អ្វីៗសុទ្ធតែមានថាមពល។ បើមនុស្សនៅជាមួយមនុស្សអវិជ្ជមាន ពួកគេងាយនឹងមានគំនិតអវិជ្ជមាន។ ប្រសិនជាពួកគេនៅជាមួយមនុស្សវិជ្ជមាន ជីវិតរបស់ពួកគេពោរពេញទៅដោយភាពវិជ្ជមាននឹងមានកម្លាំងចិត្តក្នុងការសម្រេចកិច្ចការផ្សេងៗ។
៤) មិនចុះចាញ់នឹងបញ្ហា៖ មនុស្សជោគជ័យមិនចុះចាញ់នឹងគំនិតអវិជ្ជមាននោះទេ។ នៅពេលពួកគេជួបការលំបាក ពួកគេតែងតែរំលឹកខ្លួនឯងថា៖ ពួកគេមិនឆ្លងកាត់ឧបសគ្គអស់ជាច្រើន ដូច្នេះហើយលើកនេះពួកគេក៏អាចធ្វើបានដែរ។
៥) បរាជ័យជាឱកាសសម្រាប់រៀន៖ មនុស្សជោគជ័យទទួលស្គាល់ថាភាពបរាជ័យជាឱកាសសម្រាប់រៀនសូតនឹងរីកចម្រើនទៅមុន។ ពួកគេជឿជាក់ថាមិនថាអ្នកដួលប៉ុន្មានដងទេ ប្រសិនជាអ្នកងើបឡើងវិញនោះ អ្នកមិនទាន់បរាជ័យទេ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org