ការ​គិត​ទាំង​ឡាយ​នេះ​ហើយ ដែល​ជំរុញ​ឲ្យ​អ្នក​រា​ថយ​ទោះ​បី​មួយ​ជំហាន​ទៀត​អ្នក​អាច​នឹង​ជោគជ័យ​ក៏​ដោយ​



អ្នកអាចនឹងជោគជ័យគ្រប់ពេលវេលា ប្រសិនបើ ការតស៊ូ និង ការខិតខំប្រឹងប្រែងនៅតែមាន។ តែបើអ្នកបើកឱកាស ឲ្យខ្លួនឯង គិតពីរឿងភ័យខ្លាច និងងាយចុះចាញ់ អ្វីដែលអ្នកចង់ធ្វើនោះទើបជាបញ្ហា។ ខាងក្រោមនេះជាគំនិតដែលអាចឲ្យអ្នក ឆាប់រាថយ គ្រប់ពេល៖

១) ភ័យខ្លាចការបរាជ័យ៖ ការគិតពីភាពបរាជ័យ ការខ្លាចភាពអាម៉ាស់ ពេលធ្វើអ្វីមិនបានសម្រេច វានឹងក្លាយជាគំនិតមួយ ដែលរារាំងអ្នក ដើម្បីទទួលបានភាពជោគជ័យ។ ការគិតបែបនេះគឺមិនផ្ដល់ប្រយោជន៍ ឡើយ ហេតុនេះហើយគួរបង្រៀនខ្លួនឯង កុំឲ្យគិត ឬខ្លាចភាពបរាជ័យតទៅទៀត។

២) ភ័យខ្លាចភាពមិនច្បាស់ការដែលអ្នកមាន៖ មនុស្សម្នាក់ៗ តែងមានភាពមិនច្បាស់ ការនៅក្នុងខ្លួន តែពេលខ្លះ វាក៏ក្លាយជាគំនិតមួយ សម្រាប់អ្នកក្នុងការបន្តសកម្មភាពទៅមុខដែរ។ ហេតុអ្វីអ្នកចាំបាច់ភ័យខ្លាចភាពមិនច្បាស់ការរបស់អ្នក ? វាមិនអាចជះឥទ្ធិពលអ្វីអាក្រក់មកលើអ្នកទេ អ្វីដែលអាក្រក់នោះ គឺអ្នកងាយចុះចាញ់ទៅវិញទេ។

៣) គ្មានភាពជឿជាក់លើខ្លួន៖ អ្នកនឹងមិនងាយទទួលបានភាពជោគជ័យទេ ប្រសិនបើអ្នកតែងតែ មានមន្ទិលសង្ស័យ លើខ្លួនឯងនោះ។ ការឆ្ងល់ និងសង្ស័យ លើខ្លួន ឯង នឹងមិនងាយឲ្យអ្នកឆាប់ដល់គោលដៅនោះទេ វាតែងតែវិលវល់ បង្កើតឧបសគ្គសម្រាប់អ្នកជានិច្ច៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ makuruki.rw

X
5s