សញ្ញាទាំងនេះជាហេតុផលដែលអ្នកត្រូវទទួលការគោរពច្រើនជាងមុនក្នុងនាមជាគូស្នេហ៍
ការគោរពគឺអាស្រ័យទៅលើដៃគូរបស់អ្នក។ មានពេលខ្លះ ការសន្ទនារបស់អ្នកទាំងពីរគឺមិនល្អនោះទេ។ វាត្រូវបានគេជឿថា មនុស្សស្រីចង់បានក្តីស្រឡាញ់ ឯមនុស្សប្រុសចង់បានការគោរព។ តែ ការពិត មិនថាមនុស្សប្រុសឬស្រីសុទ្ធតែចង់បានការគោរព។ តើសញ្ញាអ្វីខ្លះទៅដែលបញ្ជាក់ថាអ្នកត្រូវការការគោរពច្រើនជាងនេះ?
១) ដៃគូរបស់អ្នកមិនស្តាប់អ្នក៖ ទំនាក់ទំនងល្អត្រូវការការចូលរួមទាំងសងខាង។ នោះមានន័យថា អ្នកទាំងពីរនិយាយពីតម្រូវការរបស់អ្នកទាំងពីរនិងនិយាយពីវិធីឬរបៀបដែលដៃគូរបស់អ្នកអាចបំពេញតាមសេចក្តីត្រូវការបាន។
២) ដៃគូមានអ្វីលាំងបាំង៖ តាមការស្រាវជ្រាវបានបង្ហាញឲឃើញថា កម្រិតនៃការគោរពមានការជាប់ទាក់ទងទៅនឹងក្តីស្រឡាញ់ អត្តចរិត ការប្ដេជ្ញាចិត្ត និងភាពស្និទ្ធស្នាល។ ភាពស្និទ្ធស្នាលគឺមានន័យថា អ្នកប្រាប់ដៃគូអ្នកអំពីខ្លួនឯង និងយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ការប្រាប់នេះបង្ហាញថា អ្នកទាំងពីរគិតគ្នាជាដៃគូមិនមែនតែខ្លួនឯង។
៣) ដៃគូរបស់អ្នកផ្តោតតែលើខ្លួនឯង៖ អ្នកសក្ដិសមនឹងទទួលបានការគោរពច្រើនជាងនេះប្រសិនជាដៃគូរបស់អ្នកមិនធ្លាប់សួរអ្នកពីតម្រូវការរបស់អ្នកឬក៏អ្នកបានបង្ហាញដែរ តែដៃគូរបស់អ្នកមិនបានធ្វើតាម។ នៅពេលដែលដៃគូផ្តោតទៅលើតែខ្លួនគេ ស្នេហាគឺមានតែម្ខាងនោះទេ៕
ប្រែសម្រួល៖ អុឹង មួយយូ ប្រភព៖ www.powerofpositivity.com