ទោះ​បី​ជា​អ្នក​មាន​អារម្មណ៍​មិន​ល្អ តែ​វា​ក៏​អាច​ជា​សញ្ញា​បញ្ជាក់​ថា​អ្នក​នៅ​លើ​ផ្លូវ​ត្រូវ​ដែរ​



មិនថាអ្នកស្ថិតនៅក្នុងជំហានណាមួយក្នុងជីវិតរបស់អ្នកទេ វាពិតជាមានសារៈសំខាន់ដែលអ្នកនៅលើផ្លូវត្រូវដើម្បីទៅសម្រេចក្តីសុបិនរបស់អ្នក។ បញ្ហាមួយគឺថាមនុស្សភាគច្រើនមិនអាចបែងចែកអារម្មណ៍រវាងភាពសប្បាយចិត្តនិងមិនពេញចិត្ត។ ១)អ្នកជាមនុស្សតែមួយគត់ដែលមានទំនួលខុសត្រូវលើជីវិតអ្នក៖ នៅពេលដែលអ្នកចង់កែប្រែខ្លួនឯងឲ្យល្អជាងនេះ អ្នកនឹងដឹងថាអ្នកគឺជាម្ចាស់នៃសុភមង្គលរបស់អ្នក។ អារម្មណ៍មួយនេះពិតជាលំបាក ពីព្រោះអ្នកអាចមានអារម្មណ៍ថាអ្នកមានសម្ពាធខ្លាំង។ ២) មានអារម្មណ៍ថាគ្មានទិសដៅ៖ ជាច្រើនលើកណាស់ អារម្មណ៍ដែលគ្មានទិសដៅនិងវង្វេងត្រូវបានមនុស្សជាច្រើនយកជាសញ្ញាពិបាកចិត្ត។ តាមការពិតទៅ នោះបង្ហាញថាអ្នកកំពុងចង់គ្រប់គ្រងលើជីវិតអ្នកនិងគិតច្រើនពេក។ អ្នកមានអារម្មណ៍ថាគ្មានទិសដៅក្នុងជីវិត តាមការពិតអ្នកកំពុងព្យាយាមរកផ្លូវសម្រាប់ខ្លួនឯងទៅថ្ងៃអនាគត។ ៣) អ្នកនៅម្នាក់ឯង៖ នៅពេលដែលយើងចង់នៅម្នាក់ឯងនិងមិនសូវចង់នៅជាមួយមនុស្សដទៃ យើងច្រើនតែជឿថាយើងមិនសប្បាយចិត្ត យើងកើតទុក្ខជាដើម។ ប៉ុន្តែ នោះក៏ព្រោះថា អ្នកមានបញ្ហាច្រើនក្នុងជីវិតដែលត្រូវដោះស្រាយហើយ អ្នកមិនចង់ទៅដឹងឭរឿងអ្នកដទៃនាំឲ្យស្មុគទៀតទេ។ អ្នកចង់ដោះស្រាយបញ្ហាដែលជាចំពោះមុខរបស់អ្នក។ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s