កិច្ចការ​មាន​ប្រយោជន៍​៦​យ៉ាង ​​ដែល​អ្នក​ត្រូវ​ធ្វើ​​នៅ​ចុង​សបា្តហ៍​​ដើម្បី​​​ឲ្យ​​ជីវិត​កាន់​តែ​​ប្រសើរ​!​



មនុស្ស​ម្នាក់ៗ​​ ​បន់​ឲ្យតែ​ដល់​ចុង​សបា្តហ៍ ​​ដើម្បី​បាន​សម្រាក​ឲ្យ​បាន​ធូរស្រាល​​កម្លាំង​ ​​ដោយសារ​ធ្វើការ​​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ​។ ​សម្រាប់​ថ្ងៃ​ចុង​សបា្តហ៍​គឺ​ជា​ ​ថ្ងៃ​សម្រាក​​​ប៉ុន្តែ​បើ​អ្នក​មិន​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ ​នោះ​អ្នក​នឹង​គ្មាន​ទទួល​បាន​​ផល​អ្វី​ឡើយ​។ ​ដូច្នេះ​ហើយ ​អ្នក​គួរ​តែ​ធ្វើ​អ្វី​ដែល​​​ល្អៗ​​ដើម្បី​ជួយ​​ឲ្យ​ជីវិត​របស់​លោក​អ្នក​ ​កាន់​តែ​មានជីវិត​ប្រសើរ​ឡើង​។

១) ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​ប៉ុន្តែ​កុំ​ច្រើន​ហួសហេតុ៖ ​ការ​គេង​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ទូទៅ​ ​​ជាពិសេស​អ្នក​ដែល​ធ្វើ​ការ​ច្រើន​ក្នុង​មួយ​ថ្ងៃៗ​ ​ដូច្នេះ​ហើយ​គេ​អាច​យក​ពេល​ចុង​សបា្តហ៍​ដើម្បី​ជួសជុល​ការ​​គេង​មិន​គ្រប់​កន្លង​មក​។ ​ត្បិត​ការ​គេង​សំខាន់​ ​ប៉ុន្តែ​បើ​អ្នក​គេង​ច្រើន​ហួសហេតុ​ពេក​ ​វា​នឹង​ផ្តល់​ផល​អាក្រក់​សម្រាប់​សុខភាព​វិញ​មិន​ខាន​។ ​ដូច្នេះ​ហើយ ​ត្រូវ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​ប៉ុន្តែ​កុំ​ច្រើន​ហួស​ប្រមាណ​ពេក​ ​ព្រោះ​វា​មិន​ត្រឹម​តែ​ផ្តល់​ផល​អាក្រក់​សម្រាប់​រាងកាយ​នោះ​ទេ ​​អ្នក​ក៏​ខាតបង់​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេងៗ​ទៀត​ផង​ដែរ​។

២) ​​​ដើរកម្សាន្ត​៖ ​ពេល​ចុង​សបា្តហ៍​ចូល​មក​ដល់ ​អ្នក​គួរ​តែ​លៃលក​ ​ដើរកម្សាន្ត​ទៅ​កន្លែង​ណា​មួយ​ដើម្បី​​ឲ្យ​​អារម្មណ៍​របស់​អ្នក​ស្រស់ថ្លា​ ​​​​និង​ ​ជម្រះ​ភាព​ស្មុគស្មាញ​​ក្នុង​ចិត្ត​កន្លង​មក​។ ​ការ​ដើរ​កម្សាន្ត​ ​ក៏​ជួយ​ឲ្យ​ជួប​អ្វី​ដែល​ល្អៗ​ ​​ដើម្បី​មាន​គំនិត​ក្នុង​ការ​ធ្វើ​ការ​តទៅ​ទៀត​។ ដូច្នេះ​ហើយ​ ​គួរ​ឆ្លៀតពេល​​ដើម្បី​​​​​ធ្វើ​កិច្ចការ​នេះ​​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។

៣) ​ចំណាយ​ពេល​ជា​មួយ​មនុស្ស​ដែល​យើង​ស្រលាញ់​៖ ​​មិន​ថា​គ្រួសារ​ ​ឬ ​​មនុស្ស​ដែល​យើង​ស្រលាញ់​នោះ​ទេ ​អ្នក​ត្រូវ​តែ​​ឆ្លៀត​ពេល​​នៅ​ជា​មួយ​ពួកគេ​ឲ្យ​បាន​ច្រើន ​ដើម្បី​​​ពង្រឹង​មនោសញ្ចេតនា​ ​​ព្រោះ​វា​ជា​សុភមង្គល​មួយ​ដែល​ពិបាក​ស្វែងរក។ ​​

៤) ​ធ្វើ​លំហាត់​ប្រាណ​៖ ​​មនុស្ស​ភាគច្រើន​ប្រហែល​ជា​មិន​បាន​ហាត់​ប្រាណ​​នោះ​ទេ ​ដោយសារតែ​រវល់​ខ្លាំង​ជាមួយ​ការងារ​​។ ​ប៉ុន្តែ​នៅ​ពេល​ថ្ងៃ​ចុង​សបា្តហ៍​ចូល​​មក​ដល់​ ​អ្នក​គួរ​តែ​ហាត់​ប្រាណ​ដើម្បី​ជួយ​ឲ្យ​សុខភាព​ផ្លូវ​កាយ ​និង ផ្លូវ​ចិត្ត​របស់​អ្នក​ប្រសើរ​ឡើង​វិញ​។

៥) អាន​សៀវភៅ​៖ ​ការ​អាន​សៀវភៅ​ ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​ព្រោះ​វា​ផ្តល់​នូវ​ចំណេះដឹង​ជាច្រើន​ដែល​មិន​អាច​កាត់ថ្លៃ​បាន​។ ​ប្រសិនបើ​អ្នក​រវល់​​ជាមួយ​ការងារ​ខ្លាំង​នៅ​ពេល​ធម្មតា​នោះ ​អ្នក​គួរ​តែ​លៃលក​ដើម្បី​អាន​សៀវភៅ​ណាមួយ​ដែល​ពេញ​ចិត្ត​នៅ​ចុង​សបា្តហ៍​ ​សម្រាប់​ពង្រឹង​ចំណេះដឹង​របស់​អ្នក​។

៦) ​រៀបចំ​ផែនការ​សម្រាប់​ថ្ងៃ​ចន្ទ​៖ ​​​មិន​មែន​ឲ្យ​តែ​ដល់​ថ្ងៃ​សៅរ៍ ​និង អាទិត្យ​ ​អ្នក​ត្រូវ​តែ​សម្រាក​លែង​ខ្វល់​ពី​​ការងារ​អ្វី​ទាំង​អស់​នោះ​ទេ​។ ​មានន័យ​ថា ​អ្នក​ត្រូវ​តែ​​ឆ្លៀតពេល​សមស្រប​ណាមួយ​ ​ដើម្បី​គិតគូរ​អំពី​គម្រោង​ ​និង ផែន​ការ​សំខាន់ៗ​ ​សម្រាប់​ថ្ងៃ​ចន្ទ​ ​ដែល​ជា​ថ្ងៃ​ចាប់ផ្តើម​ការងារ​​នោះ​។ ការ​ធ្វើ​បែបនេះ​ ​គឺ​ពិត​ជា​សំខាន់​ ​ព្រោះ​វា​ជួយ​ឲ្យ​អ្នក​ ​​មាន​ទំនុក​ចិត្ត​ ​និង ​គោលដៅ​ច្បាស់​លាស់​ ​នៅ​ពេល​​ដើម​សបា្តហ៍​​ចូល​មក​ដល់​៕

ដោយ​៖​​ ​អ៊ុន ​ភក្តី​

X
5s