​អត្ថប្រយោជន៍​សំខាន់ៗ​នៃ​ការ​គេង​មួយ​ស្រលេត​ ​ដែល​អ្នក​មិន​ត្រូវ​មើល​រំលង!​​



​ការ​គេង​មួយ​ស្រលេត​ ​មិន​មែន​មាន​ន័យ​ថា ​អ្នក​ខ្ជិល​នោះ​ទេ ​តែ​វា​​​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់ ​សម្រាប់​មនុស្ស​គ្រប់គ្នា​ ​ជា​ពិសេស​អ្នក​ដែល​ធ្វើ​ការ​ច្រើន​ម៉ោង។ ​អ្នក​ប្រហែល​ជា​ធ្លាប់​បាន​គេង​មួយ​ស្រលេត​នៅ​ពេល​មាន​អារម្មណ៍​ថា​ ​អស់​កម្លាំង​ខ្លាំង​ពេក​ ​ប៉ុន្តែ​ប្រហែល​ជា​មិន​បាន​ដឹង​ច្បាស់​ថា ​វា​មាន​​ប្រយោជន៍​អ្វី​ខ្លះ​នោះ​ទេ​។ ​ខាងក្រោម​នេះ ​គឺ​ជា​ប្រយោជន៍​សំខាន់ៗ​៖​​​​​​ ​១) ​​ពង្រឹង​ការ​ចងចាំ៖ ​ជា​ការ​ពិត​ណាស់​ ​ការ​​សម្រុក​ធ្វើការ​ជាច្រើន​ម៉ោង​ផ្ទួនៗ​ ​នឹង​ធ្វើ​ឲ្យ​​ខួរក្បាល​របស់​អ្នក​ ​មាន​ភាព​នឿយហត់​ ​​ហើយ​​ក៏​បណ្តាល​ឲ្យ​ការ​ចងចាំ​ចុះ​ខ្សោយ​ផង​ដែរ​។ ​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា ​​ការ​ឆ្លៀត​ពេល​គេង​មួយ​ស្រលេត​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២០​នាទី​នោះ ​​គឺ​អាច​ជួយ​ឲ្យ​ពង្រឹង​ឲ្យ​សមត្ថភាព​ខួរក្បាល​របស់​អ្នក​មាន​ភាព​ប្រសើរ​ឡើង​វិញ​។ ២) ​​​បន្ថយ​ភាព​ស្មុគស្មាញ​៖ ​ការ​គេង​មួយ​ស្រលេត​អាច​ជួយ​ឲ្យ​ខួរក្បាល​របស់​អ្នក​ ​មាន​ពេល​សម្រាក​ក្រោយ​ពេល​ធ្វើការ​អស់​រយៈពេល​ជាច្រើន​ម៉ោង​រួច​មក​។ ​ ​ការ​ផ្តល់​ពេល​ឲ្យ​ខួរក្បាល​មាន​ពេល​សម្រាក​​នេះ​​ ​មាន​ន័យ​ថា អ្នក​អាច​កាត់បន្ថយ​ភាព​តានតឹង​ ​និង​​ ​ស្មុគស្មាញ​កន្លង​មក​ផង​ដែរ​។​ ៣) ​ពង្រឹង​ថាមពល​ឡើង​វិញ​៖ ​​​ការ​ចំណាយ​ពេល​យូរ​ពេក​លើ​ការងារ​​នោះ ​​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ​នឿយហត់​ ​និង​អស់កម្លាំង​។ ​ដូច្នេះ​ហើយ ​​ដើម្បី​​ឲ្យ​ថាមពល​របស់​អ្នក​ត្រលប់​មក​រក​ភាព​ដើម​វិញ​ ​អ្នក​គួរ​តែ​ឆ្លៀតពេល​គេង​មួយ​ស្រលេត​​ ​ដើម្បី​អាច​មាន​កម្លាំង​បន្តការងារ​ទៅ​មុខ​ទៀត​។ ៤) ​ជួយ​ការពារ​បញ្ហា​បេះដូង​៖ ​បើ​យោង​តាម​ការស្រាវជ្រាវ​របស់​​ក្រុម​អ្នក​ជំនាញ​ក្រិក​ឆ្នាំ​២០០៧ ​​បង្ហាញ​ថា ​ការ​ឆ្លៀតពេល​គេង​មួយ​ស្រលេត​ ​អាច​ជួយ​ឲ្យ​​មនុស្ស​ភាគច្រើន​គេច​ផុត​ពី​ជម្ងឺ​បេះដូង​រហូត​ដល់​៣៧ ​ភាគ​រយ​៕ ​​ដោយ៖ ​រតនា ​វិចិត្រ​ ​ប្រភព៖ www.lifehack.org & www.huffingtonpost.com ​ ​​​