ច្បាប់ថៃត្រូវបានរិះគន់ក្រោយបុរសម្នាក់ជាប់ពន្ធនាគារ៣៧ឆ្នាំ រឿងជេរឆ្កែស្ដេចថៃ
ការប្រើច្បាប់ពីសំណាក់ក្រុមយោធាថៃដើម្បីការពារការរិះគន់មកលើព្រះមហាក្សត្រថៃ ត្រូវបានក្រុមអ្នកសិទ្ធិមនុស្សរិះគន់ បន្ទាប់ពីបុរសម្នាក់ត្រូវបានចាប់ដាក់ពន្ធនាគារពីរឿង ជេរប្រមាថសុនករបស់ព្រះមហាក្សត្រថៃ។ នេះបើយោងតាមការចុះផ្សាយដោយ Bloomberg។
បុរសឈ្មោះ Thanakorn Siripaiboon មានវ័យ ២៧ឆ្នាំដែលមានមុខរបរជាកម្មកររោងចក្រ ត្រូវបានប៉ូលិសចូលចាប់ខ្លួនដល់ផ្ទះ បន្ទាប់ពីបុរសម្នាក់នេះបានប្រើពាក្យមិនសមរម្យសរសេរទៅលើសុនកមួយក្បាលដែលស្ដេចរបស់ប្រទេសថៃស្រលាញ់ជាងគេ។ ឆ្កែមួយក្បាលនោះមានឈ្មោះថា Tongdaeng ឬហៅក្រៅថា copper ជាសត្វដែលស្ដេចថៃស្រលាញ់និងយកមកចិញ្ចឹមតាំងពីឆ្នាំ២០០២ម៉្លេះ៕
ដោយ៖ រតនៈវិភូ