សព្វាវុធ​ ៩​ប្រភេទ​ដែល​កង​ទ័ព​ស្រលាញ់​បំផុត​​​នៅ​លើ​​សមរភូមិ​ប្រយុទ្ធ​​



​សម្រាប់​បស្ចឹម​ប្រទេស​ សព្វាវុធ​​​ទាំង​ ៩​​នេះ​ គឺ​​មាន​សារសំខាន់​សម្រាប់​ជួយ​គាំទ្រ​ប្រយុទ្ធ​ ហើយ​កង​ទ័ព​ភាគ​ច្រើន​ចង់​បាន​ និង​ស្រលាញ់​​នៅ​ពេល​ដែល​ពួក​គេ​​ស្ថិត​នៅ​លើ​សមរភូមិ។ ​សព្វា​វុធ​ទាំង​ ៩​នោះ​គឺ៖ ១. កាំភ្លៀង​យន្ត​ (M2 .50 cal machine gun)៖ ប្រើ​តាំង​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី​២​ម្ល៉េះ​ ប៉ុន្តែ​​​វា​នៅ​តែ​មាន​ប្រជាប្រិយភាព។ កាំភ្លើង​​យន្ត​មាន​សមត្ថភាព​អស្ចារ្យ​គឺ​អាច​បាញ់​បាន​ ៥៥០​គ្រាប់​​ក្នុង​មួយ​នាទី។ វា​អាច​បាញ់​ទម្លាក់​យន្តហោះ​​ហោះ​ទាបៗ​ ​​កម្លាំង​ថ្មើ​ជើង​ និង​​​យានយន្ត​ធុន​ស្រាល​បាន។ [caption id="attachment_3649" align="aligncenter" width="670"]ប្រភព៖ en.wikipedia.org ប្រភព៖ en.wikipedia.org[/caption] ២) ឧទ្ធម្ភាគចក្រ​ AH-64 Apache៖ ជា​ ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ដ៏​មាន​ប្រជាប្រិយ​មាន​ផ្ទុក​ម៊ីស៊ីល​ Hellfire, គ្រាប់​បែក​ ៣០​មិល្លីម៉ែត្រ​ និង​រ៉ុកកែត​ ៧០​មិល្លីម៉ែត្រ។ ​វា​ក៏​មាន​មុខ​ងារ​កម្ទេច​រថក្រោះ​ និង​កង​រថពាសដែក​ផង​ដែរ។ [caption id="attachment_3651" align="aligncenter" width="670"]ប្រភព៖ www.flugzeuginfo.net ប្រភព៖ www.flugzeuginfo.net[/caption] ៣) ​​មីស៊ីល​ TOW៖ ​ជា​មីស៊ីល​ខ្នាត​តូច​​​ដែល​អាច​បញ្ជា​បាញ់​ដោយ​​ប្រើ​ខ្សែ​ ឬ​គ្មាន​ខ្សែ​​ សម្រាប់​កម្ទេច​សត្រូវ​ក្នុង​ចម្ងាយ​ ៤​គីឡូម៉ែត្រ។ ​មីស៊ីល​ប្រភេទ​នេះ​អាច​​ចល័ត​​ និង​បាញ់​ដោយ​កង​ទ័ព​ម្នាក់​បាន​ ហើយ​វា​អាច​បំពាក់​នៅ​លើ​​ ឧទ្ធម្ភាគចក្រ​ និង​រថក្រោះ​បាន​ទៀត​ផង។ [caption id="attachment_3652" align="aligncenter" width="670"]ប្រភព៖ en.wikipedia.org ប្រភព៖ en.wikipedia.org[/caption] ៤) ​កាំភ្លើង​ធំ​បាញ់​ពី​លើ​ស្មា​ Carl Gustav៖ ​ជា​ប្រភេទ​កាំភ្លើង​ធំ​អាច​បាញ់​បាន​ច្រើន​បង់​ និង​គ្រាប់​ច្រើន​ប្រភេទ​ដើម្បី​កម្ទេច​រថក្រោះ​ ​និង​ការ​ប្រមូល​ផ្ដុំ​កង​ថ្មើរ​ជើង។ [caption id="attachment_3653" align="aligncenter" width="670"]ប្រភព៖ en.wikipedia.org ប្រភព៖ en.wikipedia.org[/caption] ៥) Warthog៖ គេ​ប្រសិទ្ធិនាម​ឱ្យ​ថា​ជា​រថក្រោះ​ចេះ​ហោះ​ដែល​ដាក់​ដំណើរការ​ដោយ​ Air Force ​មាន​ផ្ទុក​កាំភ្លើង​ធុន​ ៣០​មិល្លីម៉ែត្រ​​ ​និង​អាច​ទម្លាក់​គ្រាប់​បែក​ មីន​ ​បាញ់​រ៉ុកកែត​ និង​មីស៊ីល​បាន។ ​ [caption id="attachment_3654" align="aligncenter" width="670"]ប្រភព៖ vrworld.com ប្រភព៖ vrworld.com[/caption] ៦) ​កាំភ្លើង​​ផ្លោង​ Mortars៖ ​ករណី​កង​កម្លាំង​ថ្មើរ​ជើង​ត្រូវ​ខ្មាំង​វាយ​ប្រហារ​ ហើយ​​មិន​ចង់​​រង់​ចាំ​ជំនួយ​ពី​កម្លាំង​ជើង​អាកាស​ គេ​ច្រើន​ប្រើ​កាំភ្លើង​ផ្លោង​ Mortars ​ដែល​អាច​បាញ់​គ្រាប់​​ទំហំ​ ៦០​ ឬ​ ៨១​មិល្លីម៉ែត្រ​​ដាក់​សត្រូវ​បាន។ [caption id="attachment_3655" align="aligncenter" width="670"]ប្រភព៖​en.wikipedia.org ប្រភព៖​en.wikipedia.org[/caption] ៧) កាំភ្លើង​បាញ់​គ្រាប់​បែក​ Mk. 19៖ ​ជា​កាំភ្លើង​បាញ់​គ្រាប់​​បែក​កម្រិត​ ៤០​មិល្លីម៉ែត្រ​​​​ស្វ័យប្រវត្តិ​។ វា​អាច​បាញ់​គោលដៅ​បាន​ល្អ​ក្នុង​កម្រិត​ចម្ងាយ​ ១​គីឡូម៉ែត្រ។ ​គ្រាប់​បែក​អាច​សម្លាប់​មនុស្ស​ក្នុង​​អង្កត់​ផ្ចិត​​​ផ្ទុះ​ចម្ងាយ​​ ៥​ម៉ែត្រ​ និង​អាច​ធ្វើ​ឱ្យ​របួស​ផ្ទុះ​ក្នុង​ចម្ងាយ​ ១៥​ម៉ែត្រ។ [caption id="attachment_3656" align="aligncenter" width="670"]ប្រភព៖ www.armyrecognition.com ប្រភព៖ www.armyrecognition.com[/caption] ៨)​កាំភ្លើង​តូច​ M-134៖ ប្រើ​តាំង​ពី​សម័យ​សង្គ្រាម​វៀតណាម​ប៉ុន្តែ​វា​នៅ​តែ​មាន​ប្រជាប្រិយភាព។ ​វា​អាច​បាញ់​គ្រាប់​​ ៧,៦២​មិល្លីម៉ែត្រ​បាន​ពី​ ២​ ទៅ​ ៦​ពាន់​គ្រាប់​ក្នុង​មួយ​នាទី​។ ​វា​ច្រើន​បំពាក់​នៅ​លើ​​ឧទ្ធម្ភាគចក្រ​សម្រាប់​បាញ់​គាំទ្រ​ដល់​ថ្មើរ​ជើង។ [caption id="attachment_3657" align="aligncenter" width="670"]M-1341 ប្រភព៖ www.virtualsimulationsystems.com[/caption] ៩) ​រថ​ក្រោះ​ M1 Abrams៖ ជា​រថយន្ត​ក្រោះ​ប្រយុទ្ធ​ដែល​អាច​បាញ់​គ្រាប់​​ ១២០​មិល្លីម៉ែត្រ​ និង​​ផ្ទុក​កាំភ្លើង​យន្ត​​ដែល​អាច​បាញ់​គ្រាប់​ច្រើន​ប្រភេទ។ ​​វា​មាន​ល្បឿន​លឿន​ នឹង​ប្រើ​ជំនួយ​ដល់​កង​កម្លាំង​ថ្មើរ​ជើង៕​ [caption id="attachment_3658" align="aligncenter" width="670"]ប្រភព៖ pictures.4ever.eu ប្រភព៖ pictures.4ever.eu[/caption] ដោយ៖ រតនៈ​វិភូ​​​​​​