បើជិតឈានដល់វ័យខ្ទង់ ៣០ហើយ នៅតែគ្មានចំណុច និងជំនាញទាំងនេះទៀត នោះជីវិតនឹងវេទនាមិនខាន
ជាការពិតណាស់ អាយុជិតដល់៣០ឆ្នាំហើយវា មិនមែនជារឿងងាយទេ ដែលអ្នកគ្មានជំនាញអ្វីមួយសោះ ឬ ចំណុចពិសេសអ្វីសោះនៅក្នុងខ្លួន។
តើអ្នកគួរស្វែងរកជំនាញ ឬ ចំណុចពិសេសអ្វីខ្លះទៅ មុនពេលឈានចូលវ័យនេះ?
១) ជំនាញលក់
តាមពិតទៅ មិនចាំបាច់អ្នកក្លាយជាអ្នកលក់ទើបមានជំនាញនេះបានទេ។ តែអ្នកមើលមិនដឹងឡើយថា ពេលអ្នកដល់អាយុ៣០ឆ្នាំ អ្នកអាចបែកគំនិតចង់រកស៊ីលក់ដូរ ឬក៏លក់ដូរអ្វីមួយដែលអ្នកមានទៅនរណាម្នាក់។ ហេតុនេះ ជំនាញនេះគឺចាំបាច់ណាស់។
២) ធ្វើអ្វីដោយក្លាហាន
ភាពក្លាហាននេះក៏ជាជំនាញមួយដ៏សំខាន់ដែរ។ បើអ្នកមិនសូវជាមានវាទេ អ្នកអាចបន្លំធ្វើជាមានវាក៏បាន ព្រោះវាអាចជួយអ្នកទៅថ្ងៃមុខបានច្រើន។
៣) គិតគំនិតវិជ្ជមាន
ជីវិតរស់នៅសព្វថ្ងៃគឺមិនមែនស្រួលទេ។ ពេលអ្នកឃើញមនុស្សសើចសប្បាយពេលខ្លះគេក៏មានទុក្ខដែរ តែសំខាន់គេតែងគិត វិជ្ជមាន។
៤) រស់នៅដោយឯករាជ្យ
អ្នកគួរព្យាយាមរៀនរស់ដោយខ្លួនឯង តាមតែអាចទៅរួច។ កាលដែលអ្នកទៅពឹង ពាក់គេ គឺវាងាយ តែមិនអាចទៅពឹងរហូតបានទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack