​ប្រយោជន៍​ ៦​​យ៉ាង​​គួរ​​ធ្វើ​មុន​ពេល​ចូលគេង​ ​ដើម្បី​ឱ្យ​ព្រឹក​ឡើង​​​​ធ្វើ​ការ​បាន​​អស្ចារ្យ​​



ទម្លាប់​មុន​ពេល​ចូល​គេង​ គឺ​ពិត​​​ជា​មាន​សារសំខាន់​ដែល​លោក​​អ្នក​គួរ​ដឹង​ ដើម្បី​ធ្វើ​​ឱ្យ​ដំណេក​របស់​លោក​​អ្នក​កាន់​តែ​លង់លក់​ស្រួល និង​ព្រឹក​ឡើង​មាន​ថាមពល​ក្នុង​ការ​បំពេញ​កិច្ចការ​ផ្សេងៗ​ ជា​ពិសេស​ការងារ​ជា​អាទិភាព​របស់​លោក​អ្នក។ ​ខាង​ក្រោម​នេះ​ គឺ​ជា​ចំណុច​ ៦​យ៉ាង​ដែល​លោក​អ្នក​គួរ​ធ្វើ៖​

  1. ​មាន​ផែនការ​ទុក​ជា​មុន​​ (plan ahead)៖ ការ​រៀប​ចំ​ការងារ​​ប្រកប​ដោយ​ផែនការ​ជាក់​លាក់​គឺ​ជា​រឿង​សំខាន់​​​ដើម្បី​ធ្វើ​ឱ្យ​ការងារ​​របស់​អ្នក​ដំណើរការ​​កាន់​តែ​រលូន។ ​អ្វី​ដែល​លោក​អ្នក​គួរ​​ធ្វើ​មុន​ពេល​ចូល​គេង​ដូច​ជា​ ​អ៊ុត​សំលៀកបំពាក់​ឱ្យ​បាន​ស្អាត​ទុក​ឱ្យ​ហើយ​ ​និង​រៀប​ចំ​ ឬ​ធ្វើ​​បញ្ជី​ការងារ​ដែល​ត្រូវ​បំពេញ​ទុក​​​ឱ្យ​ហើយ​ជៀស​វាង​​ភ្លេច​​ព្រឹក​ឡើង។ ​ត្រូវ​ធ្វើ​ចិត្ត​ឱ្យ​ស្រឡះ​​នៅ​ពេល​យប់​​ ព្រឹក​ឡើង​មាន​អារម្មណ៍​​ល្អ​ដើម្បី​ត្រៀម​បំពេញ​កិច្ចការ​។
  2. ភាវនា​៖ មិន​សូវ​មាន​អ្នក​ចូលចិត្ត​ភាវនា​​នោះ​ទេ​​បច្ចុប្បន្ន​នេះ។ ​ពាក្យ​ថា​ភាវនា​ មាន​ន័យ​ផ្សេង​គ្នា​ចំពោះ​អ្នក​ជឿ​​​សាសនា​ និង​ការ​ភាវនា​ដើម្បី​ឱ្យ​អារម្មណ៍​ស្ងប់ស្ងាត់។ ការ​ភាវនា​ នឹង​ធ្វើ​ឱ្យ​អ្នក​​ផ្ដាច់​ចេញ​ពី​អារម្មណ៍​ហ្មងសៅ​នៅ​ថ្ងៃ​​នេះ​ ហើយ​ធ្វើ​ឱ្យ​អ្នក​គិត​ពី​ចំណុច​វិជ្ជមាន​ ឬ​ចំណុច​ដែល​ត្រូវ​កែ​លម្អ​នៅ​ថ្ងៃ​បន្ទាប់។ ​ការ​ភាវនា​ មិន​ត្រឹម​តែ​ជួយ​​ឱ្យ​​​អ្នក​ស្វែង​យល់​​ពី​ខ្លួន​ឯង​ ​បន្ថយ​ភាព​តានតឹង​និង​មួហ្មង​នោះ​ទេ​ ប៉ុន្តែ​​នឹង​ធ្វើ​​ឱ្យ​អ្នក​គេង​លក់​ស្រួល​ទៀត​ផង។
  3. ញ៉ាំ​ភេសជ្ជៈ  និង​អាហារ​ដោយ​​ឆ្លាតវៃ​៖ មុន​ពេល​ចូល​គេង​​លោក​អ្នក​មិន​គួរ​ញ៉ាំ​អាហារ​​ ឬ​បង្អែម​ដែល​មាន​ជាតិ​ផ្អែម​​​នោះ​ទេ​ព្រោះ​បណ្ដាល​ឱ្យ​លោក​អ្នក​ឆាប់​ឡើង​ទម្ងន់។ ​កាហ្វេ​ ក៏​មិន​គួរ​ញ៉ាំ​ដែរ​ ព្រោះ​ថា​អាច​ធ្វើ​ឱ្យ​អ្នក​គេង​មិន​ងាយ​លក់​ ធ្វើ​ឱ្យ​ព្រឹក​ឡើង​ក្រោក​មាន​អារម្មណ៍​មិន​សូវ​ស្រួល។ ​​​​លោក​អ្នក​គួរ​ញ៉ាំ​ផ្លែ​ឈើ​ល្អ​ជាង។
  4. ហាត់​ប្រាណ៖ តាម​ការ​សិក្សា​ការ​ហាត់​ប្រាណ​នៅ​ពេល​យប់​មិន​ល្អ​​ទាំង​​អស់​នោះ​ទេ។ ​ការ​សិក្សា​​ផ្ដល់​យោបល់​ថា​ ​​ការ​លើក​ទម្ងន់​​នឹង​ធ្វើ​ឱ្យ​លោក​អ្នក​​គេង​ងាយ​លក់​ស្រួល​ និង​​មិន​មែន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ។
  5. ការ​សម្អាត​ផ្ទះ​​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​អារម្មណ៍​របស់​លោក​អ្នក​ស្រស់​​ថ្លា​ដែរ​នៅ​ពេល​ព្រឹក​ឡើង។ ​ចូរ​រៀប​ចំ​របស់​របរ​ឱ្យ​មាន​សណ្ដាប់​ធ្នាប់។
  6. ​​កុំ​លេង​ទូរស័ព្ទ ឬ​ iPad៖ ការ​ប្រើ​ទូរស័ព្ទ​ ឬ​ iPad នឹង​ធ្វើ​ឱ្យ​អ្នក​មិន​ងាយ​គេង​លក់​នោះ​ទេ។ ​នៅ​ពេល​ដែល​លោក​អ្នក​គេង​មិន​ងាយ​លក់​នឹង​ធ្វើ​ឱ្យ​លោក​អ្នក​មាន​អារម្មណ៍​មិន​ល្អ​នៅ​ពេល​ព្រឹក​ឡើង​ជា​មិន​ខាន៕

    ដោយ៖ រតនៈ​វិភូ​​​​​
X
5s