ហេតុអ្វីអាញស្តាញចំណាយពេលដល់ទៅជាង១ទសវត្សកន្លះទើបទទួលពានរង្វាន់ណូបែល ?
នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ អាល់ប៊ឺត អាញស្តាញតែងតែត្រូវបានគេចាត់ទុកជារូបវិទូនិងអ្នកប្រាជ្ញដ៏ឈ្លាសវៃមួយរូបជានិច្ច។ អាញស្តាញ ក៏បានឈ្នះពានរង្វាន់ណូបែលផ្នែករូបវិទ្យាតែមួយគត់ក្នុងឆ្នាំ១៩២២ពេញមួយជីវិតរបស់លោកដែរ ទៅលើទ្រឹស្ដីបាតុភូតphotoelectricបន្ទាប់ពីបានចេញផ្សាយតាំងពីឆ្នាំ១៩០៥មកម្ល៉េះ។ ប៉ុន្តែ ហេតុអ្វីទើបតែជាង១ទសវត្សកន្លះក្រោយ ទើបពានរង្វាន់ណូបែលត្រូវបានប្រគល់ឲ្យស្នាដៃដ៏អស្ចារ្យមួយនេះ ?
ក្នុងឆ្នាំ១៩០៥តែមួយ ស្នាដៃអត្ថបទចំនួន៤របស់លោកត្រូវបានចេញផ្សាយ ដែលស្នាដៃទាំងនោះបានកក្រើកពិភពលោកជាមួយនឹងការផ្លាស់ប្ដូរការមើលឃើញថ្មីមួយទៅលើសកលលោកដែលពួកគេកំពុងរស់នៅ។ អត្ថបទទី១ពន្យល់អំពីបាតុភូតphotoelectric (photoelectric effect) ទី២ជាចលនាBrownian (Brownian motion) ទី៣ជាទ្រឹស្ដីទំនាក់ទំនងពិសេស (special theory of relativity) និងចុងក្រោយជាសមីការដ៏ល្បីល្បាញបំផុតគឺ សមភាពរវាងថាមពលនិងម៉ាស E=mc2។
យ៉ាងណាមិញ ស្នូលដ៏សំខាន់បំផុតរបស់ខ្លឹមសារស្នាដៃអត្ថបទទាំង៤របស់លោកបានផ្ដោតទៅលើទ្រឹស្ដីទំនាក់ទំនងពិសេស ដែលជាការរកឃើញដ៏សំខាន់និងមានតម្លៃបំផុតនៅក្នុងជីវិតរបស់លោក តែទ្រឹស្ដីទំនាក់ទំនងពិសេសបែរជាមិនដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មការពានរង្វាន់ណូបែលនោះឡើយ តែពានរង្វាន់ដ៏មានកិត្តិយសមួយនេះផ្ដល់ឲ្យលោកក៏ដោយសារការរកឃើញទ្រឹស្ដីបាតុភូតphotoelectricទៅវិញ។ ម្យ៉ាងទៀត លោកបានចំណាយពេលរហូតដល់ទៅ១៧ឆ្នាំ ទើបទទួលបានពានរង្វាន់ណូបែលមួយនេះ។
អំឡុងពេលនៃការចេញផ្សាយអត្ថបទទាំង៤គឺជាពេលដែលលោកនៅបម្រើការងារក្នុងប្រទេសស៊ុយអែត។ ១ឆ្នាំក្រោយពីអត្ថបទចេញផ្សាយក្នុងឆ្នាំ១៩១០ អាញស្តាញត្រូវបានម្ចាស់ពានរង្វាន់ផ្នែកគីមីលោក Wilhem Ostweld តែងតាំងឲ្យឈរឈ្មោះក្នុងពានរង្វាន់ណូបែល។ យ៉ាងណាមិញ អ្វីៗមិនប្រព្រឹត្តទៅរលូនតាំងពីដំណាក់កាលដំបូងម្ល៉េះ។ គណៈកម្មការរបស់ស៊ុយអែតមិនមើលឃើញចំពោះទ្រឹស្ដីទំនាក់ទំនងពិសេសជាការរកឃើញឬការបង្កើតច្នៃប្រឌិតដ៏សំខាន់បំផុត ដែលគួរទទួលពានរង្វាន់នេះឡើយ។ ឧបសគ្គមួយទៀតនោះគឺ ពួកគេយល់ថាទ្រឹស្ដីមួយនេះមានលក្ខណៈស្មុគស្មាញ និងពុំមានអ្វីយកមកបង្ហាញជាភស្តុតាងពីភាពត្រឹមត្រូវរបស់វាបានឡើយ។
[caption id="attachment_41063" align="aligncenter" width="600"] abc.net.au[/caption]
ត្រូវប្រឈមមុខជាមួយនឹងការបដិសេធពីពិភពលោក រហូតដល់ខែវិច្ឆិកាឆ្នាំ១៩១៩ ភស្តុតាងពីបាតុភូតសូរ្យគ្រាសក៏បានបង្ហាញពីភាពត្រឹមត្រូវនូវទ្រឹស្ដីរបស់អាញស្តាញ។ ភស្តុតាងនេះស្ទើរតែអាចឲ្យអាញស្តាញឈ្នះពានរង្វាន់ណូបែលនាឆ្នាំបន្ទាប់ទៅហើយ។ ប៉ុន្តែអំឡុងពេលនោះជារយៈពេលដែលភ្លើងសង្គ្រាមលោកលើកទី១ទើបនឹងបញ្ចប់ ដែលអាល្លឺម៉ង់នាពេលនោះត្រូវបានគ្រប់គ្រងដោយអ៊ីទ្លែ ចាញ់សង្គ្រាមយ៉ាងដុនដាប និងត្រូវសងបំណុលសង្គ្រាមក្នុងចំនួនយ៉ាងសន្ធឹកសន្ធាប់ ហើយមេដឹកនាំផ្ដាច់ការអាល្លឺម៉ង់រូបនេះក៏បានទម្លាក់កំហុសទាំងស្រុងទៅលើជនជាតិជ្វីសចំពោះការចាញ់សង្គ្រាមដ៏អាម៉ាស់នេះ ហើយជនជាតិជ្វីសដ៏ច្រើនដែលរស់នៅក្នុងអាល្លឺម៉ង់ត្រូវបានសម្លាប់ជាបន្តបន្ទាប់។
មានដើមកំណើតជាជនជាតិជ្វីស សញ្ជាតិអាល្លឺម៉ង់ ហេតុការណ៍នេះកាន់តែផ្ដល់ការលំបាកដល់អាញស្តាញក្នុងការបង្ហាញទៅកាន់ពិភពលោកពីភាពត្រឹមត្រូវនូវទ្រឹស្ដីដ៏ស្មុគស្មាញរបស់ខ្លួន។ ម្យ៉ាងទៀតក្នុងពេលនោះក៏មានគូសត្រូវជាច្រើនចាំផ្ដួលលោកផងដែរ។ ហេតុនេះ គណៈកម្មការពានរង្វាន់ណូបែលក៏សម្រេចចិត្តមិនប្រគល់ជ័យជម្នះនេះទៅទ្រឹស្ដីអាញស្តាញក្នុងឆ្នាំ១៩២១នេះឡើយ។
ឃើញស្ថានការណ៍លំបាកបែបនេះ គណៈកម្មការមួយរូបដែលជាអ្នកទ្រឹស្ដីរូបវិទ្យាក៏បានណែនាំអាញស្តាញឲ្យប្ដូរមកឈរឈ្មោះជាមួយការរកឃើញទ្រឹស្ដីបាតុភូតphotoelectricវិញ។ ដូច្នេះ ក្នុងឆ្នាំ១៩២១ អាញស្តាញក៏បានឈ្នះពានរង្វាន់ណូបែលជាមួយទ្រឹស្ដីបាតុភូតphotoelectricនេះបានសម្រេច ប៉ុន្តែការរកឃើញដ៏សំខាន់របស់ទ្រឹស្ដីទំនាក់ទំនងពិសេសមិនដែលទទួលពាននោះឡើយ។
[caption id="attachment_41062" align="aligncenter" width="600"] commons.wikimedia[/caption]
អាញស្តាញពន្យល់ទ្រឹស្ដីបាតុភូតphotoelectricថា ពន្លឺបង្កឡើងដោយភាគល្អិតតូចៗជាច្រើន ដែលនាំមកជាមួយនឹងថាមពលរបស់វាដោយអាស្រ័យនឹងប្រេកង់របស់ពន្លឺ។ នៅពេលនោះអេឡិចត្រុងនៅក្នុងម៉ាសរបស់វត្ថុមួយ នឹងស្រូបយកថាមពលរបស់ភាគល្អិតទាំងនោះ ហើយសាយភាយចេញមក។ ឧទាហរណ៍សាមញ្ញក្នុងជីវិតប្រចាំថ្ងៃមានដូចជា ការធ្វើរស្មីសំយោគរបស់រុក្ខជាតិ បណ្ដាញទូរគមនាគមន៍ និងការថតរូបជាដើម៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ content.time & theguardian & nobelprize