មាន​ដឹង​ទេ​ថា​​ «បទពិសោធន៍​ការងារ​សំខាន់​យ៉ាង​​ណា​សម្រាប់​​អ្នក​ទើប​​​តែ​រៀន​ចប់»?​



អ្នក​ប្រហែល​ជា​គិត​ថា បទពិសោធន៍ ការងារ​គឺ​គ្រាន់​តែ​ដាក់​មក​សម្រាប់​ឲ្យ​ឃើញ​ច្រើន​នៅ​ក្នុង​ CV ​អ្នក​ប៉ុណ្ណោះ។​ តែ​តាម​ពិត​គឺ​ខុស​ស្រឡះ។ បទពិសោធន៍​ការងារ​ខ្លះ ​អាច​ផ្ដល់​ឱកាស​ឲ្យ​អ្នកបន្ថែម​ទៀត ដើម្បី​ទទួល​បាន​ការងារ​​មួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ហើយ​មាន​ប្រាក់ខែ​ខ្ពស់​សម្រាប់​អ្នក​ទៀត។​ តើ​មាន​សារៈសំខាន់​អ្វី​បន្ថែម​ទៀត?

១) ងាយ​ទទួល​បាន​ការងារ​

ជា​ការពិត​ណាស់ សម្រាប់​អ្នក​ដែល​​ទើប​តែ​រៀន​ចប់ ហើយ​សំបូរ​ដោយ​បទពិសោធន៍ នោះ​​ក្រុមហ៊ុន​ទាំង​ឡាយ​ដែល​អ្នក​បាន​ដាក់ពាក្យ​ នឹង​សុទ្ធ​តែ​ហៅ​អ្នកទៅ​ទាំង​អស់ដោយ​មិន​ស្ទាក់ស្ទើរ។​

២) វា​នាំ​អ្នក​ទៅ​​រក​ការងារ​សម្រាប់​ថ្ងៃ​មុខ​

បើ​សិន​ជា​អ្នក​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​គួរ​ធ្វើ​ការងារ​អ្វី​ទៅ​នា​ពេល​​​អនាគត​ បទពិសោធន៍​ការងារ​ទាំង​នោះ គឺ​ជា​ផ្លូវ​​នាំ​អ្នក​ទៅ​រក​ដោយ​ខ្លួន​ឯង​។​

៣) យល់ដឹង​កាន់​តែ​ច្បាស់​ពី​ការងារ​​ដែល​អ្នកកំពុង​រៀន​

ចំណេះដឹង​នៅសាលា​ វា​គ្រាន់​​តែ​ជា​អក្សរ​និង​ទ្រឹស្ដី​សម្រាប់​​សិក្សា​ទេ តែ​បើ​អ្នក​អាច​ធ្វើ​ការ​ដើម្បី​ទទួល​បាន​បទពិសោធន៍​វិញ អ្នក​នឹង​បាន​ដឹង​​ដោយ​ផ្ទាល់​ថា ការ​ពិត​វា​យ៉ាង​ណា​?

៤) វា​បង្ហាញ​ពី​ជំនាញ​របស់​អ្នក​

បទពិសោធន៍​ការងារ​ ​អាច​ឲ្យ​អ្នក​ដឹង​ថា​អ្នក​មាន​ជំនាញ​អី្វ ហើយ​គួរ​ចាប់​យក​ការងារ​អ្វី​ទៅ​​ថ្ងៃ​មុខ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ តាម​​រយៈ​ការងារ​ទាំង​នោះ អ្នក​អាច​ដឹង​ថា​ខ្លួន​មាន​ចំណុច​ល្អ​ និង​អាក្រក់​អ្វី​ខ្លះ​​ទៀត​ផង​៕

ប្រែ​សម្រួល៖​ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ allaboutcareers

X
5s